កម្លាំងកងរាជអាវុធហត្ថបង្ក្រាបមុខសញ្ញា ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងភូមិសាស្ត្រស្រុកសំរោងទង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បាន​បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​ម្នាក់នាក់ បញ្ជូនទៅសាលាដំបូង​ខេត្ត​កំពង់ស្ពឺ​​​ ជាប់ពាក់ព័ន្ធ​​ករណី​គ្រឿងញៀនក្នុងភូមិសាស្ត្រស្រុកសំរោងទង។

ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​​​​​​ កាលពីវេលាម៉ោង ១៤ :៤០នាទី នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថស្រុកសំរោងទង​ បាន​ធ្វើការ​បង្ក្រាបនិងឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចភូមិត្រពាំងត្រាវ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យ​ឈ្មោះ វ៉ែន រ៉ាវុធ (ហៅអាប្លោក)ភេទ ប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងត្រាវ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចាប់យកវត្ថុតាងបានរួមមាន៖ក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៦កញ្ចប់ (ទម្ងន់ ៣៣.៨៦),ថង់ច្រកគ្រឿងញៀនមួយចំនួន,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង,ខ្សៀចំនួន០១,ដាវចំនួន ០១ដើម,កាំភ្លើងកែឆ្នៃចំនួន០១ដើម,ទូរស័ព្ទ​ចំនួន០១ គ្រឿង,កូនកាបូបពណ៍ខ្មៅសម្រាប់ដាក់គ្រឿងញៀនចំនួន០១​ និងម៉ូតូចំនួន០១គ្រឿង(ម៉ាក Honda dream សេរីឆ្មាំ២០១៥ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ស្ពឺ 1G-4701)។

...

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ​និងបង្រ្កាបបទល្មើស​​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅ​សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print