សមត្ថកិច្ចឆ្មក់ចូលនាំអ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចសម្រាប់ជក់ (Vape)នៅក្រុងបាត់ដំបងបន្តទៀត

ចែករំលែក៖

ខេត្តបាត់ដំបង÷ថ្ងៃទី២៤ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៧:២០នាទី នៅចំណុចហាងកាហ្វេយីហោ​ ណែតឈឺកាហ្វេស្ថិតនៅភូមិរំចេក៤ សង្កា​ត់រតនៈ ក្រុងបាត់​ដំបង ខេត្តបាត់ដំបងស្របតាមអនុសា​សន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោ​បល់​ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នង​ការដ្ឋាន​នគរបាលខេត្តបាត់​ដំបង លោកវរសេ​នី​យ៍ឯក​ សុខ​ និមល​ ស្នងការរងផែន​ការងារប្រឆាំងគ្រឿងញៀន​ដោ​យ​មានលោកវរសេនីយ៍​ទោ​ ប៉ាន​ ចាន់​រិទ្ធ​ ជានាយការិយា​ល័​យ​ដឹកនាំកម្លាំងការិ​យាល័យជំនាញ នេះបានឆ្មក់ចូលទៅនាំអ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចសម្រាប់រជក់ (Vape​) ០១ករណី ក្នុងបទល្មើសជាក់​ស្តែង និងនាំខ្លួនអ្នក​ប្រើប្រាស់ចំនួន០១នាក់ប្រុសមកកាន់ស្នងការដ្ឋាន​ដេីម្បីសាក​សួរ​ក្នុងនោះភ្ជាប់ជាមួយរួមមាន៖

-ឧបករណ៍អេឡិចត្រូនិចសម្រាប់ជក់ (Vape) ចំនួន ០១ដើម ។
-ទូរស័ព្ទដៃចំនួន ០១គ្រឿង។

ជាការតក់សម្គាល់របស់សមត្ថកិច្ចទីនោះមានការប្រមូលផ្តុំក្មេងៗច្រេីន​នាក់ផ្តុំគ្នាចុចហ្កេមនៅទីនោះ។

បន្ទាប់ពីការសាកសួរសមត្ថកិច្ចបានហៅអាណាព្យាបាលរបស់គេមកធានាឱ្យធ្វេីកិច្ចសន្យាបញ្ឈប់ការប្រេីប្រាស់ឧបករណ៍នេះជាបន្តទៀតនិងអនុញ្ញាតឱ្យវិលទៅលំនៅដ្ឋានវិញ។

ក្នុងនាមសមត្ថកិច្ចនគរបាលសូមរំលឹកដល់បងប្អូនម្ចាស់ទីតាំង​ លក់ដូរ​ ឬធ្វេីអាជីវកម្ម​ សេវាកម្មផ្សេងៗ​សូ​មចូលរួមជាមួយសមត្ថកិច្ចក្នុងការអប់រំណែនាំកុំឱ្យមានការប្រមូលផ្តុំប្រេីប្រាស់បារី (Vape)ដូចខាងលេី​ នៅ​ទីតាំងរបស់ខ្លួន​ ដេីម្បីចៀស​វាងការប៉ះពាល់ដល់ទីតាំងអាជីវកម្មរបស់ខ្លួន​ក្នុងពេលសមត្ថកិ​ច្ចចុះបង្រ្កាប និងស្នេីឱ្យយុវជនដែលកំពុងប្រេីប្រា​ស់បារីអេឡិចត្រូនិច​ (V​a​pe​)​សូមបញ្ឈប់សកម្មភាព​នេះបន្តទៀត​ រីឯអ្នកលក់​ ចែកចាយសមត្ថកិច្ចបន្តស្រាវជ្រាវនិងចាត់វិធានការបន្ត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print