សមត្ថកិច្ចខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាលចំហ ចំនួន២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២២នាក់ ពាក់ព័ន្ធ online scamនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង:សមត្ថកិច្ចខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាលចំហ ចំនួន២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២២នាក់ ពាក់ព័ន្ធ online scam នៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា នាថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដឹកនាំដោយលោក ម៉ែន ចាន់រ៉ា អភិបាល នៃគណៈអភិបាលក្រុង ចូលរួមសហការជាមួយ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង សម្របសម្រួលកម្លាំងចម្រុះ ចុះត្រួតពិនិត្យរដ្ឋបាលចំហ ចំនួន២ទីតាំង ភូមិបាវិតលើ និងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិង ខេត្តស្វាយរៀង។ 

ដោយមានសមាសភាពចូលរួម លោកស្នងការរងនគរបាលខេត្ត លោកនាយផ្នែកការិ. ប្រឆាំងបទល្មើសបច្ចេកវិទ្យា លោកអភិបាលរងក្រុង លោក អធិការក្រុងបាវិត លោកអធិការរងក្រុងលោកមេបញ្ជាការរងមូលដ្ឋាន អ.ហ ក្រុង និងលោកនាយរងប៉ុស្តិ៍រដ្ឋបាលក្រុង។ 

ជាលទ្ធផលរកឃើញជនបរទេស ស្នាក់នៅចំនួន២៤នាក់ ស្រី១នាក់មាន២សញ្ជាតិ មានជនជាតិវៀតណាម ចំនួន២នាក់ ស្រី១នាក់ (មានលិខិតឆ្លងដែនត្រឹមត្រូវ) ចិន មានចំនួន ២២នាក់ប្រុស (មានលិខិតឆ្លងដែន៤នាក់ ស្មើ៤ក្បាល)។ 

ទីតាំងទី១ ម្ចាស់ផ្ទះឈ្មោះ ឥន សារ៉ុម ភេទស្រី ជនជាតិ ខ្មែរ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ (មានជនបរទេសស្នាក់នៅចំនួន២នាក់ ស្រី១នាក់ មាន១សញ្ជាតិ វៀតណាម) (ពាក់ព័ន្ធ online scam) (គ្មាន) 

ចំពោះទីតាំងទី២ ដីជួលឈ្មោះ ខ្វាន់ សុពណ៌សំរេច ភេទប្រុស ជនជាតិ ខ្មែរ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ក្រុមការងារពិនិត្យរកឃើញជនបរទេសស្នាក់នៅចំនួន ២២នាក់ប្រុស មាន ១សញ្ជាតិ ជាជនជាតិចិន និងវត្ថុតាងរួមមាន ទូរស័ព្ទដៃចម្រុះ ទូរស័ព្ទដៃផ្ទាល់ខ្លួនរថយន្ត០១គ្រឿង និងលិខិតឆ្លងដែន។ ទីតាំងនេះ ពាក់ព័ន្ធនឹង Online scam។

បច្ចុប្បន្នទីតាំងខាងលើដោយមានការឯភាពគ្នា កម្លាំងចម្រុះបានបិទជាបណ្តោះអាសន្ន និងបញ្ជូនជនសង្ស័យទាំង ២២នាក់ ភេទប្រុស ព្រមទាំងសម្ភារ:អេឡិចត្រូនិចដែលរកឃើញ បញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្ត ដើម្បីបន្តតាមច្បាប់។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print