UPDATE៖​ អ្នកស្លាប់​ដោយ​​​ទឹកជំនន់ នៅនេប៉ាល់ កើន​ឡើង​ដល់​ជាង ២៧០នាក់ ​ ខណៈ​ជិត ១.៤០០នាក់បាត់ខ្លួន

ចែករំលែក៖

នេប៉ាល់​៖​ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់គំហុក​ភ្លាមៗដ៏មហន្តរាយ នៅ​តាមបណ្តោយព្រំដែន រវាងប្រទេសនេប៉ាល់ និងតំបន់​ទីបេរបស់​ចិន បានកើនឡើងដល់យ៉ាងហោចណាស់ ២៧០នាក់ ខណៈមនុស្សជាង ១.៣០០ នាក់ កំពុងបាត់ខ្លួន។

ក្រុមជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិត នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែសីហា ឆ្នាំ២០២៦) នេះ ពោល​គឺ​មួយថ្ងៃបន្ទាប់ពីបំណាក់​ផ្ទាំងទឹកកក បានបណ្តាលឱ្យមាន​ទឹក​ភក់​លាយ​ដោយ​ថ្មធំៗ​ខ្ពស់ដូចជញ្ជាំង ហូរកាត់សហគមន៍តំបន់​ភ្នំ​ហិមាល័យ​ ដោយបំផ្លាញ​ភូមិទាំងមូល។

អាជ្ញាធរកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិរបស់នេប៉ាល់ បានប្រាប់​ឱ្យដឹង​ថា មនុស្សយ៉ាងតិច​ចំនួន ៨២៦នាក់ បានបាត់ខ្លួននៅក្នុងប្រទេសនេះ ក្នុងនោះជិត ៦០០នាក់ ជាជនបរទេស។

ជាមួយគ្នានេះ អ្នកនាំពាក្យនគរបាល​នេប៉ាល់ លោក Abi Narayan Kafle បានប្រាប់សារព័ត៌មាន​ Reuters ថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើង។

នៅតំបន់​ទីបេ ទូរទស្សន៍ CCTV របស់ចិន បានរាយការណ៍ថា មនុស្សយ៉ាង​ហោចណាស់​ ៥៥៨នាក់ បានបាត់ខ្លួននៅតំបន់​ Gyirong ក្នុង​នោះ​រួមមាន​ទាំងជនបរទេស ២៦០នាក់ផង​ដែរ​។

នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Balendra Shah បានជំរុញឱ្យប្រជាជាតិតំបន់ភ្នំហិមាល័យ​មួយនេះ រួបរួមគ្នា បន្ទាប់ពីមាន​ទឹកជំនន់ដ៏បំផ្លិចបមផ្លាញ​កាលពីថ្ងៃពុធនេះ​៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print