រថយន្តកែច្នៃបំពង់ស៊ីម៉ាំងលាន់ឮសម្លេងខ្លាំងៗបង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅស្រុកឯកភ្នំត្រូវសមត្ថកិច្ចណែនាំឱ្យដោះចេញហើយ

ចែករំលែក៖

ខេត្តបាត់ដំបង÷នៅថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៦ ដោយទទួលបាននូវសំណូមពររបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវថ្នល់ ហើយមានរថយន្តដឹកដី បើកបរចុះ ឡើងបង្កការហុយដីទ្រលោម និងមានសម្លេងរំពងដោយស៊ីម៉ាំងកែច្នៃធ្វើឱ្យរំខានដល់ការរស់នៅរបស់ពួកគាត់នាពេលកន្លងមកគាត់បានផ្តល់ព័ត៌មានមកក្នុងផេកហ្វេសប៊ុកផ្លូវការរប ស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីដោះ ស្រាយជូនគាត់។

ទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងបានដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរ បាលស្រុកឯកភ្នំ ឱ្យស្រាវជ្រាវនិង ចាត់វិធានការលើរថយន្តទាំងនោះ។ 

លោកអធិការបានដឹកនាំកម្លាំងនគរ បាលស្រុកឯកភ្នំកាក់រថយន្តបង្កដែលសម្លេងរំខាននេះនៅលើដងផ្លូវ ហើយនាំមកពិនិត្យ ឃើញថារថយន្តមានការកែច្នៃស៊ីមាំង បន្លឺសម្លេងខុសពីធម្មតាមែន និងបានធ្វើការអប់រំណែនាំអ្នកបើករថយន្តឱ្យដោះចេញ នូវស៊ីម៉ាំងកែច្នៃលាន់ឮសម្លេងខ្លាំងរំខានដល់ប្រជាពលរដ្ឋនោះហើយ។

នេះគឺជាលើកទី០២បន្ទាប់ពីលើកទី០១នាថ្ងៃទី០២ ខែ កក្កដាឆ្នាំ២០២៦ ដែលសមត្ថកិច្ចនគរបាលស្រុកលោក បានអនុវត្តការអប់រំម្តងរួចហើយ ករណីលើកទី០៣ បើនៅតែបែបនេះទៀតសមត្ថកិច្ចនឹងចាត់វិធានការតាម ច្បាប់លើម្ចាស់រថយន្តទាំងនោះ។

...

ចំណាត់ការនេះសមត្ថកិច្ចនគរបាលនឹងបន្តស្វែងរករថយន្តដែលមានលក្ខណៈដូចគ្នានេះដើម្បីមានវិធានការជាក់ស្តែង។ ជាមួយនេះក៏សូមអរគុណចំពោះការ ចូល រួមផ្តល់នូវយោបល់ពីម ហាជនមកសមត្ថកិច្ចនគរបាល តាមគ្រប់មធ្យោបាយ ដើម្បីសមត្ថកិច្ចមានវិធានការដោះស្រាយជូនតាមសំណូមពរបានទាន់ពេលវេលា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print