នគរបាលក្រុងសៀមរាបបង្ក្រាបក្មេងទំនើងឃាត់ខ្លួន ៨នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តសៀមរាប÷លោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ពាក់ព័ន្ធ នឹងករណីក្មេងទំនើង បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ដេញវាយ គប់ដុំថ្ម)និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ ពីសារព័ត៌មាន ដែលបានបង្ហោះវីដេអូររយៈពេល៤វិនាទី ពីក្រុមក្មេងទំនើងដេញកាប់គ្នា នៅចំណុចខាងត្បូងស្តុបជន្លង់ ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង២៣,០០នាទី ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៦ បន្ទាប់មកកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យខាងលើបានជាបន្តបន្ទាប់ ដល់ម៉ោង១៥,០០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ហើយយកមកសួរនាំ ។

ក្រោយពីសួរនាំក្រុមក្មេងទំនើងដែលជាជនសង្ស័យបានឆ្លើយសារភាពដូចគ្នាថា ក្នុងពេលកើតហេតុពួកខ្លួនបាននាំគ្នាជិះម៉ូតូដើរលេង ហើយដល់ចំណុចកើតហេតុ ក៏ស្រាប់មានក្រុមក្មេងមួយក្រុមអង្គុយក្បែរស្ថានីយសាំងជេរខ្លួន រួចខ្លួនក៏បានរើសដុំថ្ម ដំបង ដងឆ័ត្រ ហើយជិះត្រឡប់ក្រោយ ដេញវាយនិងគប់ ទៅលើគូរជម្លោះម្ខាង ទៀត។ ក្រោយពីធ្វើសកម្មភាពហើយពួកខ្លួនបានបោះ ចោលដំបង ដងឆ័ត្រតាមផ្លូវ និងជិះម៉ូតូគេចខ្លួនក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ពួកខ្លួនបានជាបន្តបន្ទាប់ ។

-វត្ថុតាងដកហូត ម៉ូតូជនសង្ស័យធ្វើសកម្មភាពចំនួន០៣គ្រឿង ទូរស័ព្ទដៃចំនួន០៨គ្រឿង ។

-យើងបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យជាលទ្ធផលជនសង្ស័យឈ្មោះងួន ចន្ធី វិជ្ជមាន ។

...

បច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី៕.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print