សមត្ថកិច្ច បង្រ្កាប នឹងឃាត់ខ្លួនមុខសញ្ញា០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកភ្នំស្រួច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ កំលាំង
នគ​របាលផ្នែកគ្រឿងញៀន​ និងបានការណែនាំពីលោកវរសេនី​យ៍ទោ​ ជុន​ ចន្ទដេត​ អធិការនគរបាលស្រុកភ្នំស្រួច​ បានចុះស្រាវជ្រា​វ​ និងបង្ក្រាបករណីគ្រឿងញៀនដោយឃាត់ខ្លួនជ​នសង្ស័យ​ ៣នាក់​ នៅចំណុចភូមិជម្លង់ម្លុរ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ដោយដំបូងឡើយឃាត់ខ្លួនឈ្មោះ វុឹត នីម ភេទប្រុស អាយុ​២៤​ឆ្នាំម្សៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់​។

ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេ​នី​យ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំព​ង់ស្ពឺ និងការណែនាំ​ផ្ទាល់ពីលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង​ ទទួលផែនប្រឆាំងគ្រឿងញៀន​ និងបាន​កា​រសម្របសម្រួលនីតិវិធីពីតំណាងអយ្យករ​ សមត្ថកិច្ចបន្ដឃាត់ឈ្មោះ ពៅ ដា​លីន ភេទប្រុស អា​យុ​២២ឆ្នាំ ភូមិរំដួ​លថ្មី ឃុំព្រៃរំដួល ដកហូតម្សៅក្រាមពណ៍សថ្លាចំនួន​៧​កញ្ចក់​ ឧបករណ៍សម្រាប់ប្រើប្រា​ស់មួយចំនួនគ្រឿង ញៀន និង ទូរ​ស័​ព្ទដៃ១គ្រឿង​ ។

តាមចម្លើយសារភាពសមត្ថកិច្ចបា​នបន្ដឃាត់ឈ្មោះ សែត គីមជ្រុន ហៅប៉ាត់តា ភេទប្រុស អាយុ ២៦ឆ្នាំ ភូមិព្រៃរមៀត ឃុំព្រៃរំដួល ដក​ហូតម្សៅក្រមពណ៍សថ្លា១កញ្ចប់​ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនគ្រឿងញៀន។

ជនសង្ស័យទាំង៣នាក់​ បានបញ្ជូ​ន​មកអធិដ្ឋាននគរបា​ល​ស្រុកភ្នំស្រួច​ ដេីម្បីសាកសួរ​និងចាត់ការតាមនីតិវិធី​បន្ដ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print