ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក អនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន១០នាក់ រួមមាន ៖
១-ឈ្មោះ ម៉ុច ម៉េង ហៅ ម៉ី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូកង់បី(ជួញដូរ និងរក្សាទុក), ២-ឈ្មោះ ផូ ជ្រុយ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី(ជួញដូរ និងរក្សាទុក), ៣-ឈ្មោះ ចាន់ធីម៉ា ផូផេត ហៅ ណយ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិថៃ(រក្សាទុក និងប្រើប្រាស់, កាន់កាប់អាវុធ),៤-ឈ្មោះ មិឡៃវ៉ាន់ ខេនផាន់ ហៅ ម៉ាយ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ(ប្រើប្រាស់), ៥-ឈ្មោះ ណារ៉ុង ផុងម៉ានិតគុណ ហៅ ផ្លា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិថៃ, ៦-ឈ្មោះ ខាក់ចនគៀត ផាន់ម៉ាកឌី ហៅ អាម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកភោជនីយដ្ឋាន(ប្រើប្រាស់), ៧-ឈ្មោះ ណាត់នីឆា វិធីថេប ហៅ មួយ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិថៃ(ប្រើប្រាស់), ៨-ឈ្មោះ ណាក់រ៉ាក់ផុន រ៉យរ៉ូរី ហៅ ប៉ន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ(ប្រើប្រាស់), ៩-ឈ្មោះ ក្រៃសន គីតអាន់ ហៅ កេង ឬអូខេ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិថៃ មុខរបរលក់សាច់អាំង(ប្រើប្រាស់), ១០-ឈ្មោះ អាណាវីន ផាំនាមី ហៅ បាត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ(ប្រើប្រាស់) ។ ក្នុងប្រតិបត្តិការនេះកម្លាំងបានដកហូតវត្ថុតាងរួមាន៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង និងពណ៌ទឹកក្រូច (WY) ចំនួន ២៣ថង់កិប ស្មើនឹង ៤៦៩៤គ្រាប់ ទម្ងន់ ៤៥២,៣៤ក្រាម,គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌ថ្លា (ICE) ចំនួន ០១កូនថង់កិប ទម្ងន់ ៥,៤០ក្រាម, ថ្នាំគ្រាប់ពណ៌ផ្កាឈូក និងពណ៌ត្នោត (អ៊ិចស្តាស៊ី) ចំនួន ២០៤,៥០គ្រាប់ ទម្ងន់ ៨៥,៩០ក្រាម, កញ្ចប់ម្ស៉ៅSupreme ពណ៌ខ្មៅ និងពណ៌ក្រហម (Happy Water) ចំនួន ១៧កញ្ចប់ ទម្ងន់ ២៤៨,៤០ក្រាម, កញ្ចប់ម្ស៉ៅរូបសេះFB ពណ៌ក្រហម (Happy Water) ចំនួន ០៧កញ្ចប់ ទម្ងន់ ៦៩,១០ក្រាម, កញ្ចប់ម្ស៉ៅCollagenពណ៌ផ្កាឈូក (Happy Water)ចំនួន ០៩កញ្ចប់ ទម្ងន់ ២៣៤,២០ក្រាម, កញ្ឆាក្រៀម ចំនួន ០១ថង់កិប ទម្ងន់ ៤៧,៩០ក្រាម, រថយន្ត ចំនួន ០១គ្រឿង,ម៉ូតូកង់បី ចំនួន ០១គ្រឿង, កាំភ្លើងខ្លី ម៉ាZORAKI ពណ៌ខ្មៅ ចំនួន ០១ដើម, បង់កាំភ្លើង ចំនួន០១, គ្រាប់កាំភ្លើង ចំនួន ០៤គ្រាប់, ទូរស័ព្ទ ចំនួន ០៦គ្រឿង ព្រមទាំងវត្ថុតាង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ហើយនាំមកកាន់មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃសោរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ សុរិយា










