ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ កំលាំង
នគរបាលផ្នែកគ្រឿងញៀន និងបានការណែនាំពីលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានចុះស្រាវជ្រាវ និងបង្ក្រាបករណីគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅចំណុចភូមិជម្លង់ម្លុរ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ដោយដំបូងឡើយឃាត់ខ្លួនឈ្មោះ វុឹត នីម ភេទប្រុស អាយុ២៤ឆ្នាំម្សៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់។
ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការណែនាំផ្ទាល់ពីលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និងបានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យករ សមត្ថកិច្ចបន្ដឃាត់ឈ្មោះ ពៅ ដាលីន ភេទប្រុស អាយុ២២ឆ្នាំ ភូមិរំដួលថ្មី ឃុំព្រៃរំដួល ដកហូតម្សៅក្រាមពណ៍សថ្លាចំនួន៧កញ្ចក់ ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនគ្រឿង ញៀន និង ទូរស័ព្ទដៃ១គ្រឿង ។
តាមចម្លើយសារភាពសមត្ថកិច្ចបានបន្ដឃាត់ឈ្មោះ សែត គីមជ្រុន ហៅប៉ាត់តា ភេទប្រុស អាយុ ២៦ឆ្នាំ ភូមិព្រៃរមៀត ឃុំព្រៃរំដួល ដកហូតម្សៅក្រមពណ៍សថ្លា១កញ្ចប់ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនគ្រឿងញៀន។
ជនសង្ស័យទាំង៣នាក់ បានបញ្ជូនមកអធិដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីសាកសួរនិងចាត់ការតាមនីតិវិធីបន្ដ៕










