កងរាជអាវុធហត្ថខេត្តព្រះសីហនុបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៤២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្រោមការដឹកនាំចង្អុលបង្ហាញពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនពាក់ព័ន្ធ៤២នាក់។

នៅវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿង ញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធ ហត្ថខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី សរុបចំនួន ៤២នាក់ (ស្រី០៥នាក់) ជនជាតិខ្មែរ រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណី រក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ប្រព្រឹត្តនៅចំណុចភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

+ចាប់ដកហូតវត្ថុតាងរួមមាន:

-ម្សៅក្រាមសថ្លា ចំនួន ៦៨កញ្ចប់ ទម្ងន់ ៩៣.៩ក្រាម ទាំងសម្បក

-ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន ០៧គ្រាប់ ទម្ងន់ ១.២ក្រាម ទាំងសម្បក

-បារីអេឡិចត្រូនិច ចំនួន ០១ដើម

-ដែកកេះ ចំនួន ១០

-ខ្សៀ ចំនួន ៣៤

-ដបជក់ ចំនួន ០៨

-ជញ្ជីង ចំនួន ០១

-ម៉ូតូ ចំនួន ០៥គ្រឿង

-ទូរសព្ទ ចំនួន ២២គ្រឿង

...

-ថង់វិចខ្ចប់គ្រឿងញៀនមួយចំនួន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print