ជិះម៉ូតូឌុបគ្នាទៅបុកខឿនពុះចែកផ្លូវដួលចូលក្រោមកង់រថយន្តកុងតឺន័រកិនស្លាប់ម្នាក់ របួសស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ក្រោយពេលពួកគេជិះម៉ូតូឌុបគ្នាជ្រុលទៅបុកខឿនពុះចែកផ្លូវបណ្ដាលឱ្យដួលខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័របើកមកពីក្រោយស្របទិសគ្នាក៏កិន​ កាលពីវេលាម៉ោង ២:៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

​ សពមានឈ្មោះតឿប៊ុន តឿម ភេទប្រុសអា១៨ឆ្នាំ មុខរបកម្មករនៅឃ្លាំងអេតចាយមួយកន្លែង នៅខណ្ឌពោធិសែនជ័យ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ ផ្លាក លេខ ភ្នំពេញ 1HJ-6683ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវទំនប់កប់ស្រូវទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលជិះមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅកៀខឿនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យដួលខ្ទាតជនរងគ្រោះម្នាក់ចូលទៅក្រោមកង់រថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបើកស្របទិសគ្មារួចកិនចំពីលើស្លាប់ភ្លាមៗ ចំណែកឯអ្នករួមដំណើរជាមួយសំណាងល្អគ្រាន់តែរងរបួសស្រាល ហើយភ្លាមនោះដែររថយន្តកុងតឺន័របានបន្តល្បឿនបើកគេចខ្លួនបាត់ស្រមោល។

...

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យជាបណ្ដោះអាសន្ន។ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តសមត្ថកិច្ចនិងធ្វើការសាវជ្រាវតាមរកនៅពេលក្រោយដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់៕ ​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print