ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១៦:៥៥នាទី នាថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ពាក់ព័ន្ធករណីលួច។ជនសង្ស័យមានគ្នា២នាក់ បានធ្វើសកម្មភាពផ្លោះរបងចូលលួចយកពូថៅមួយកាំបិតផ្គាក់នៅក្នុងរោងគោទុក ចោលមួយកន្លែងរបស់ជនរងគ្រោះ ត្រូវបានជនរងគ្រោះឃាត់ខ្លួនបានម្នាក់ប្រគល់ឱ្យសមត្ថកិច្ចនិងម្នាក់ទៀតបានរត់គេចខ្លួនបាត់។
ជនរងគ្រោះមានឈ្មោះ ឃឿន វុទ្ធី ភេទប្រុស អាយុ ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិគោល ឃុំមនោរម្យ ស្រុកថ្ពង ខេត្កំពង់ស្ពឺ ចំណែកជនសង្ស័យមានឈ្មោះ សំអុល អៀង ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្រពាំចំបក់ ឃុំមានជយ័ ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ។ចាប់យកវត្ថុតាងរួមមាន:កង់ចំនួន១គ្រឿង,កាំបិត១ដើម និងពូថៅ១ដើម។
បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










