កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលួចនៅមូលដ្ឋានស្រុកថ្ពង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ ដោយ​អនុវត្តតាមបទបញ្ជារបស់​លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​ នៅវេលាម៉ោង១៦:៥៥នាទី នាថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ពាក់ព័ន្ធ​ករណីលួច។ជនសង្ស័យមានគ្នា២នាក់ បានធ្វើសកម្មភាពផ្លោះរបងចូលលួចយកពូថៅមួយកាំបិតផ្គាក់នៅក្នុងរោងគោទុក ចោលមួយកន្លែងរបស់ជនរងគ្រោះ ត្រូវបានជនរងគ្រោះឃាត់ខ្លួនបានម្នាក់ប្រគល់ឱ្យសមត្ថកិច្ចនិងម្នាក់ទៀតបានរត់គេចខ្លួនបាត់។

ជនរងគ្រោះមានឈ្មោះ ឃឿន វុទ្ធី ភេទប្រុស អាយុ ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិគោល ឃុំមនោរម្យ ស្រុកថ្ពង ខេត្កំពង់ស្ពឺ ចំណែកជនសង្ស័យមានឈ្មោះ សំអុល អៀង ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្រពាំចំបក់ ឃុំមានជយ័ ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ។ចាប់យកវត្ថុតាងរួមមាន:កង់ចំនួន១គ្រឿង,កាំបិត១ដើម​​ និងពូថៅ១ដើម។

បច្ចុប្បន្ន​ជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print