នគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនបុរសម្នាក់ប្រើ ប្រាស់គ្រឿងញៀនហើយប្រើអំពើហិង្សាលើភរិយា

ចែករំលែក៖

ខេត្តកណ្ដាល÷ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦នេះថាសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលប្រើប្រាស់គ្រឿង ញៀនហើយប្រើអំពើហិង្សាលើស្ត្រីជាភរិយា។

 

ប្រភពពីសមត្ថកិច្ចប្រាប់ថា ករណីហិង្សាប្រព្រឹត្តដោយសហពន្ធ័ ឬអនិតិសង្វាសជននិងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀនបានកើតឡើងនៅថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០២៦វេលាម៉ោង ៦:០០នាទីនៅភូមិរាយដប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

 

ក្រោយពីតេស្តរកសារធាតុញៀននៅក្នុងទឹកនោមរបស់ជនសង្ស័យជាលទ្ធផល(+)។

 

ប្រភពសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុន ស៊ីណាត ភេទ ស្រី អាយុ៤៣ ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិរាយដប ឃុំសៀមរាប ស្រុកណ្ដាលស្ទឹងមុខរបរកម្មការិនី រោងចក្រ ត្រូវជាប្រពន្ធជនសង្ស័យ។

 

ចំណែកជនសង្ស័យឈ្មោះ លន់ ផល្លា ភេទប្រុស អាយុ ៤៥ឆ្នាំ បច្ចុប្បន្នរស់ ភូមិរាយដប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលមុខរបរ មិនពិតប្រាកដ ត្រូវបានឃាត់ខ្លួននិងត្រូវជាប្ដីជនរងគ្រោះ។

 

វត្ថុតាងរួមមាន:ដំបងឈើឬស្សីប្រវែង១.៥០ សង់ទីម៉ែត្រ

ផលប៉ះពាល់ បណ្ដាលអោយរបួសជាំខៀវកំភួនដៃខាងឆ្វេងនិង ម្រាមដៃកណ្ដាលហើមនិង ប៉ោង ។

 

កន្លងមកជនសង្ស័យជាប្ដីតែងតែអុកឡុកជេរបញ្ចោរមិនដែលជួយរកស៊ីធ្វើការ អ្វីនោះទេ តែងតែជក់ថ្នាំញៀនជាប្រចាំ។

 

បន្ទាប់ពីប្រើហិង្សា ជនរងគ្រោះក៏មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ធបាលនគរបាលសៀមរាប រាយការណ៍មកកម្លាំងជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីធ្វើការឃាត់ខ្លួននិងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print