ភ្នំពេញ៖ ថ្លែងក្នុងវេទិកាកម្ពុជា ៤.០ លើកទី៦ ស្តីពី “ឥទ្ធិពលនៃ “ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគត់នៃ ការងារ” លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានគូសបញ្ជាក់ថា បញ្ញាសិប្បនិម្មិត (AI) ជាកម្លាំងជំរុញដ៏មាន ឥទ្ធិពលមួយ ដែលកំពុងបំប្លែងខ្លួនពីឧបករណ៍ជំនួយធម្មតា មកជាដៃគូ យុទ្ធសាស្រ្តមិនអាចខ្វះបានក្នុងស្ទើរគ្រប់វិស័យ ដែលការវិវត្តនេះបាន ជះឥទ្ធិពលយ៉ាងខ្លាំងលើតួនាទីការងារ, តម្រូវការជំនាញ និងគំរូការងារក្នុងវិ ស័យផ្សេងៗ។ ការណ៍នេះ ទាមទារឱ្យមានការគិតគូរលើផ្នែក គោលនយោបាយ, ការកែទម្រង់ប្រព័ន្ធអប់រំបណ្តុះបណ្តាល និងការតម្រង់ ទិសជំនាញ (Reskilling និង Upskilling) ឱ្យបានទាន់ពេលវេលា ដើម្បីធានាបាននូវភាពធន់ និងភាពប្រកួតប្រជែងនៃកម្លាំងពលកម្មនៅកម្ពុជា។
វេទិកានេះ ត្រូវបានរៀបចំ ដោយមជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក លោកស្រី មកពីក្រសួង ស្ថាប័ន, វីស័យឯកជន, អង្គការ សមាគម, គ្រឹះស្ថានអប់រំ និងសិស្សនិស្សិត សរុបប្រមាណ ៣០០នាក់ ក្នុងគោលបំណងបញ្ជាប ការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីឥទ្ធិពលនៃបច្ចេកវិទ្យាបញញា សិប្បនិម្មិត លើទីផ្សារការងារ ក្នុងបរិបទសកល និងកម្ពុជា។
លោក ហ៊ុន ម៉ានី ក៏បានចែករំលែកនូវទស្សនៈជាធាតុចូល សំខាន់ៗមួយចំនួន រួមមាន ការបន្តជំរុញការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា វិធីសាស្ត្របង្រៀនឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងសង្កត់ធ្ងន់លើការ បណ្តុះបណ្តាលជំនាញទនង់, ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និង ស្មារតីម្ចាស់ការក្នុងការប្រើប្រាស់ AI, ការពង្រឹងកិច្ចសហប្រតិបត្តិការរវាង គ្រឹះស្ថានសិក្សា ក្រសួង និងវិស័យឯកជន ដើម្បីតម្រង់ទិសជំនាញដល់កម្លាំង ពលកម្ម, ការរក្សាតុល្យភាពរវាងការទាញយកផលប្រយោជន៍ និងនវានុវត្តន៍ពី AI សម្រាប់បង្កើនផលិតភាព និងការដាក់ចេញនូវវិធានការគ្រប់គ្រង់ និង ទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននានា, ការពន្លឿនការរៀបចំ និងដាក់ឱ្យអនុវ លិខិតបទដ្ឋានគតិយុត្ត និងយុទ្ធសាស្រ្តនានាពាក់ព័ន្ធនឹង AI, ការជំរុញ ការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D) ផ្នែក AI, និងការលើកទឹកចិត្ត ប្រជាពលរដ្ឋ ពិសេសយុវជន៍ ឱ្យខិតខំបង្កើនសមត្ថភាពជាប្រចាំ ដើម្បីអាច សម្របខ្លួននឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។
វេទិកានេះ មានការចូលរួមធ្វើបទឧទ្ទេសនាមលើប្រធានបទ សំខាន់ចំនួន ២ រួមមាន៖ ទី១. «និន្នាការសកល និងការវិវត្តនៃ AI ក្នុង ពន្លឺ យុគសម័យថ្មីនៃការងារ» ដោយតំណាងក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ, និងទី២. «ស្ថាបត្យកម្មនៃប្រព័ន្ធអប់រំជំនាន់ថ្មី ឆ្លើយតបនឹងការផ្លាស់ប្តូរនៃបរិបទការងារ» ដោយតំណាងក្រសួងអប់រំ យុវជន និងកីឡា។
បន្ទាប់មក មានកិច្ចពិភាក្សាតុមូលលើប្រធានបទស្តីពី «ក់ម្លាំងពលកម្មនៅក្នុងយុគសម័យ AI៖ ជំនាញ់ ភាពបត់បែន និង ឧត្តមភាព» ដោយមានការលើកឡើងអំពីការប្រែប្រួលនៃបរិបទទីផ្សារ ការងារនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន គួបផ្សំជាមួយការរីកចម្រើននៃបច្ចេកវិទ្យា ឌីជីថល ជាពិសេសបច្ចេកវិទ្យា ៖ មកនូវការផ្លាស់ប្តូរបរិបទនៃ ការបំពេញកិច្ចការងារ និងតម្រូវការជំនាញ ក៏ដូចជាជំរុញឱ្យមានការ ដាក់ចេញនូវគោលនយោបាយ ការកែទម្រង់ និងវិធានការគាំទ្រនានា ដើម្បីពង្រឹងសមត្ថភាព និងការសម្របខ្លួនរបស់កម្លាំងពលកម្មកម្ពុជា៕
ដោយ៖តារា










