ជិះម៉ូតូបុករថយន្តពីក្រោយរងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរស២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកគូទរថយន្តពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តកូរ៉េ ពណ៌សផ្លាកលេខបាត់ដំបង 2C 1020 ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីងលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរស២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វេីដំណេីរលឿនមកពីក្រោយមិនប្រយ័ត្នក៏ជ្រុលបុកគូទរថយន្តពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print