ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំនៅព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទី នៅវិមានសាមគ្គីភាព ដោយមានរបៀបវារៈដូច ខាងក្រោម៖
១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារ សាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ទៅក្នុងរបៀបវារៈកិច្ចប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥។
២-កំណត់កាលបរិច្ឆេទ និងរបៀបវារៈកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។
...











