ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃសុក្រទី០៤ ខែកញ្ញា ឆ្នាំ២០២៦នេះថា តបតាមការអញ្ជើញរបស់ លោក Richard Marles ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ធ្វើទស្សនកិច្ច ផ្លូវការ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅប្រទេសសអូស្ត្រាលី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។
នៅក្នុងដំណើទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹង ជួបប្រជុំទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី និងជួបពិភាក្សាការងារជាមួយ មេ បញ្ជាការប្រភេទទ័ពអូស្ត្រាលីមួយចំនួន។ ក្រុមការងារជំនាញរបស់ក្រសួងការពារជាតិទាំងពីរ ក៏នឹងពិភាក្សាការងារ នៅក្នុង កិច្ចប្រជុំតុមូលផងដែរ។ នៅក្នុងកិច្ចប្រជុំទាំងនោះ ភាគីទាំងពីរគ្រោងនឹងលើកយកប្រធានបទសំខាន់ៗមួយចំនួនដូចជា៖ កិច្ច សហប្រតិបត្តិការយោធាទ្វេភាគី (វិស័យសន្តិសុខលម្អសមុទ្រ សន្តិសុខតាមអ៊ីនធឺណិត ការចែករំលែកព័ត៌មាន ការអប់រំ និង បណ្តុះបណ្តាលយោធិនអាជីព និងការអភិវឌ្ឍគោលនយោបាយការពារជាតិ) និងបញ្ហាសន្តិសុខតំបន់ជាដើម។
ដំណើទស្សនកិច្ចផ្លូវការរបស់ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងបញ្ជាក់ជាថ្មីនៃ ទំនាក់ ទំនងជាមិត្តភាព និងជាប្រវត្តិសាស្ត្រ ជាពិសេសកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ដែលកំពុងមានការរីក ចម្រើនជាលំដាប់។ ការពង្រឹងទំនាក់ទំនងនេះ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រទេសទាំងពីរ ដែលកំពុងជំរុញការលើកកម្រិតទំនាក់ទំនងទ្វេភាគីឱ្យដល់កម្រិត «ភាពជាដៃគូគ្រប់ជ្រុងជ្រោយ» (Comprehensive Partnership) នៅពេលឆាប់ៗខាងមុខ ៕
ដោយ៖តារា










