គណៈបញ្ជាការឯកភាពក្រុងអរិយក្សត្រឃាត់ខ្លួនជនទំនឿង៥នាក់បង្កភាពអនាធិបតេយ្យពេលយប់

ចែករំលែក៖

ខេត្តកណ្តាល÷ គណៈបញ្ជាការឯកភាពក្រុងអរិយក្សត្របានចុះល្បាតប្រទះឃើញក្រុមក្មេងទំនើង៥នាក់កំពុងផឹកស៊ីនៅវេលារំលងអាធ្រាត បង្កភាពអាណាធិបតេយ្យ ក៏បានហៅមកអប់រំណែនាំធ្វើកិច្ចសន្យាមិនឲ្យប្រព្រឹត្តអំពើមិនល្អតទៅទៀត។

ប្រភពបានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងយក ចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងអរិយក្សត្រ ព្រមទាំងមានការដឹកនាំផ្ទាល់ពីលោក ជា ហ៊ោ អភិបាលរងក្រុង, លោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុង និងលោកវរសេនីយ៍ត្រី ថុង សៀកឡុង មេបញ្ជាការកងរាជអាវុធ ហត្ថក្រុង បានចាត់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១ សង្កាត់ ចុះល្បាតស្រាវជ្រាវតាមភូមិសាស្ត្រស្មុគស្មាញ និងងាយរងគ្រោះ បានចុះណែនាំ យុវជន ៥នាក់ កំពុងជួបជុំផឹកស៊ីបង្កភាពអនាធិបតេយ្យនៅ ពេលរំលងអាធ្រាត្រ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ០១ :៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានប្រទះឃើញក្រុមយុវជនខាងលើ កំពុងប្រមូលផ្តុំគ្នាផឹកស៊ី និងបង្កការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ទើបឈានទៅដល់ការអញ្ជើញអាណាព្យាបាល និងសាម៉ីខ្លួនមកអប់រំណែនាំនៅអធិការដ្ឋាននគរបាលក្រុង៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print