ភ្នំពេញ៖ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានបញ្ជូនឈ្មោះ សុខ ធន់ អ្នកបេីកបររថយន្តលោក ឈុន ឆាង ទៅដល់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដេីម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។
សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីសាកសួរចម្លើយឈ្មោះ សុខ ធន់ រួចហើយ សមត្ថកិច្ចបានសន្និដ្ឋានថា លោក ឈុន ឆាង នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ពិតជាមានការពាក់ព័ន្ធនឹង បទកំហែងយក និង រំលោភអំណាច ដោយសារបានប្រើអំណាចជាសមត្ថកិច្ចដេញឃាត់ រថយន្ត ដឹកក្រណាត់យកទៅទុកនៅផ្ទះជួលរបស់ខ្លួន ដោយគ្មានដីកា គ្មានបញ្ហាពីព្រះរាជអាជ្ញា និងគ្មាន កំណត់ហេតុ ដើម្បីមានគំនាបទៅលើម្ចាស់ទំនិញ នឹងមានការបញ្ជាឲ្យដោះលែងក្រោយពីឈ្មោះ សុខ ធន់ បានទទួលប្រាក់ពីម្ចាស់ទំនិញ ។
ចំណែកឈ្មោះ សុខ ធន់ ពិតជាមានការពាក់ព័ន្ធនឹង បទសមគំនិតក្នុងអំពើកំហែងយក ដោយហេតុថា បានចូលរួមធ្វើសកម្មភាពសម្របសម្រួលក្នុងការទទួលយកប្រាក់ចំនួន ៩,០០០$ ពីដើមបណ្ដឹងនៅផ្ទះជួល របស់ លោក ឈុន ឆាង និងបាននាំយកប្រាក់ដែលជាផលនៃបទល្មើសនោះទៅលាក់ទុកនៅឯស្រុកកំណើត៕
ដោយ៖ ជ្រោយពេជ្រ










