កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានបញ្ជូនឈ្មោះ សុខ ធន់ អ្នកបេីកបររថយន្តលោក ឈុន ឆាង ទៅដល់អយ្យការអមសាលាដំបូងខេត្តស្វាយរៀងហើយ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួង​មហាផ្ទៃ​ បាន​បញ្ជូន​ឈ្មោះ​ សុខ​ ធន់​ អ្នក​បេីកបររថយន្ត​លោក​ ឈុន​ ឆាង​ ទៅដល់​អយ្យការ​អមសាលាដំបូងខេត្ត​ស្វាយរៀង ​ នៅព្រឹក​ថ្ងៃទី​៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៦​ ដេីម្បី​ចាត់ការ​បន្ត​តាម​និតិវិធីច្បាប់​។

សមត្ថកិច្ច​បាន​អោយដឹងថា​ បន្ទាប់​ពី​សាកសួរ​ចម្លើយ​ឈ្មោះ​ សុខ​ ធន់​ រួចហើយ​ សមត្ថកិច្ចបាន​សន្និដ្ឋានថា លោក​ ឈុន ឆាង នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ពិតជាមានការពាក់ព័ន្ធនឹង បទកំហែងយក និង​ រំលោភ​អំណាច​ ដោយសារបានប្រើអំណាចជាសមត្ថកិច្ចដេញឃាត់ រថយន្ត ដឹកក្រណាត់យកទៅទុកនៅផ្ទះជួលរបស់ខ្លួន ដោយគ្មានដីកា គ្មានបញ្ហាពីព្រះរាជអាជ្ញា និងគ្មាន កំណត់ហេតុ ដើម្បីមានគំនាបទៅលើម្ចាស់ទំនិញ នឹងមានការបញ្ជាឲ្យដោះលែងក្រោយពីឈ្មោះ សុខ ធន់ បានទទួលប្រាក់ពីម្ចាស់ទំនិញ ។​

ចំណែក​ឈ្មោះ សុខ ធន់ ពិតជាមានការពាក់ព័ន្ធនឹង បទសមគំនិតក្នុងអំពើកំហែងយក ដោយហេតុថា បានចូលរួមធ្វើសកម្មភាពសម្របសម្រួលក្នុងការទទួលយកប្រាក់ចំនួន ៩,០០០$ ពីដើមបណ្ដឹងនៅផ្ទះជួល របស់ លោក​ ឈុន ឆាង និងបាននាំយកប្រាក់ដែលជាផលនៃបទល្មើសនោះទៅលាក់ទុកនៅឯស្រុកកំណើត៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print