នគរបាលឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន ប្រុស ស្រីចំនួន២នាក់និងវត្ថុតាង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈជន​សង្ស័យ​ចំនួន​២នាក់​ប្រុស​ស្រី​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿង​ញៀន​ខុសច្បាប់​នៅ​ក្រុង​ប៉ោយប៉ែត​ត្រូវ​បាន​កម្លាំង​នគរបាលឃាត់​ខ្លួន​

សមត្ថកិច្ចបញ្ជាក់ថាៈដោយអនុវត្ត​តាម​បទ​បញ្ជា​ លោក​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​អនុវត្ត​តាម​បទ​បញ្ជា​របស់​ លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​នៅ​ថ្ងៃ​ទី៤ ខែ​កញ្ញា​ ឆ្នាំ​២០២៦កម្លាំង​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ ដឹកនាំ​កម្លាំង​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​ សុិន​ដេត​ ស្នងការ​រង​ផែន​ការ​ងារ​ប្រឆាំង​គ្រឿងញៀន​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រុស​ស្រីបាន​ចំនួន​២នាក់​នូវ​ចំណុច​ភូមិ​ក្បាល​ស្ពាន​២​ សង្កាត់​អូរ​ជ្រៅ​ ក្រុង​ប៉ោយប៉ែត​  ។

លោក​ ធិន​ សុិន​ដេត​ បាន​បញ្ជាក់​អោយ​ដឹង​ថា​  ជនសង្ស័យទាំងពីរនាក់មាន ÷១.ឈ្មោះ​ DENY RIANTO​ ភេទ​ប្រុស​ អាយុ​២៤ឆ្នាំ​ ជនជាតិ​ឥណ្ឌូណេស៊ី​

២.ឈ្មោះ​ គាំ​ ស្រី​ឡែន​ ភេទ​ស្រី​ អាយុ​១៩ឆ្នាំ​ ជនជាតិ​ខ្មែរ​។ 

លោកស្នងការរោងបានបញ្ជាក់បន្ថែមទៀតថា ÷ ក្រោយ​ពី​កម្លាំង​ជំនាញ​បាន​នាំ​ខ្លួន​ជន​សង្ស័យ​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ដេីម្បី​សាកសួរ​ ជន​សង្ស័យ​ទាំង​២នាក់​បាន​សារភាព​ និង​សហការ​ជាមួយសមត្ថកិច្ចឈាន​ដល់​ការ​ឆែក​ឆេរ​ផ្ទះ​របស់​ជន​សង្ស័យ​ ​ដក​ហូត​បានសម្ភារ: និង​​វត្ថុ​តាង​រួម​មាន​៖

១. ក្បាលបារីអេឡិចត្រូនិចPOD K(CBD) មានទឹកវេចខ្ចប់រួចចំនួន ១១១ ក្បាល

២.ក្រាមសថ្លាក្នុងកញ្ចប់ពណ៌ខៀវសង្ស័យជាសាធាតុញៀនចំនួន ០១ កញ្ចប់

៣.កញ្ឆាក្រៀមចំនួន០១ កញ្ចប់

៤.សារធាតុរាវដាក់ដបពណ៌សចំនួន ០៧ ដប

៥.ក្បាលបារីអេឡិចត្រូនិចPOD K(CBD) គ្មានទឹកចំនួន ០២ ថង់ធំ

៦.សំបកដប់ទទេសម្រាប់ដាក់សារធាតុរាវចំនួន ០៧ ដប

៧.ម៉ាស៊ីនបារីអេឡិចត្រូនិចចំនួន ០១ ដើម

៨.សំបកថង់សម្រាប់វេចខ្ចប់សារធាតុញៀនមួយចំនួន

៩.ញញួរដែកចំនួន ០១

១០.ឧបករណ៍សម្រាប់ប្រើប្រាស់កែច្នៃគ្រឿងញៀនមួយចំនួន

១១.ទូរសព្ទចំនួន ០៤ គ្រឿង

១២.រថយន្តម៉ាក់ LexusCT200H ឆ្នាំ 2012 ពណ៌សបិទស្កុកខ្មៅ ភ្នំពេញ2CN-6831 ចំនួន ០១ គ្រឿង។

...

បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​២នាក់​ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​៕វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print