ខេត្តបន្ទាយមានជ័យៈជនសង្ស័យចំនួន២នាក់ប្រុសស្រីធ្វើសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់នៅក្រុងប៉ោយប៉ែតត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន
សមត្ថកិច្ចបញ្ជាក់ថាៈដោយអនុវត្តតាមបទបញ្ជា លោក នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងដោយលោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន២នាក់នូវចំណុចភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោក ធិន សុិនដេត បានបញ្ជាក់អោយដឹងថា ជនសង្ស័យទាំងពីរនាក់មាន ÷១.ឈ្មោះ DENY RIANTO ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី
២.ឈ្មោះ គាំ ស្រីឡែន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ។
លោកស្នងការរោងបានបញ្ជាក់បន្ថែមទៀតថា ÷ ក្រោយពីកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលដេីម្បីសាកសួរ ជនសង្ស័យទាំង២នាក់បានសារភាព និងសហការជាមួយសមត្ថកិច្ចឈានដល់ការឆែកឆេរផ្ទះរបស់ជនសង្ស័យ ដកហូតបានសម្ភារ: និងវត្ថុតាងរួមមាន៖
១. ក្បាលបារីអេឡិចត្រូនិចPOD K(CBD) មានទឹកវេចខ្ចប់រួចចំនួន ១១១ ក្បាល
២.ក្រាមសថ្លាក្នុងកញ្ចប់ពណ៌ខៀវសង្ស័យជាសាធាតុញៀនចំនួន ០១ កញ្ចប់
៣.កញ្ឆាក្រៀមចំនួន០១ កញ្ចប់
៤.សារធាតុរាវដាក់ដបពណ៌សចំនួន ០៧ ដប
៥.ក្បាលបារីអេឡិចត្រូនិចPOD K(CBD) គ្មានទឹកចំនួន ០២ ថង់ធំ
៦.សំបកដប់ទទេសម្រាប់ដាក់សារធាតុរាវចំនួន ០៧ ដប
៧.ម៉ាស៊ីនបារីអេឡិចត្រូនិចចំនួន ០១ ដើម
៨.សំបកថង់សម្រាប់វេចខ្ចប់សារធាតុញៀនមួយចំនួន
៩.ញញួរដែកចំនួន ០១
១០.ឧបករណ៍សម្រាប់ប្រើប្រាស់កែច្នៃគ្រឿងញៀនមួយចំនួន
១១.ទូរសព្ទចំនួន ០៤ គ្រឿង
១២.រថយន្តម៉ាក់ LexusCT200H ឆ្នាំ 2012 ពណ៌សបិទស្កុកខ្មៅ ភ្នំពេញ2CN-6831 ចំនួន ០១ គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕វណ្ណា










