កម្លាំងអាជ្ញាធរសង្កាត់-ប៉ុស្តិ៍ចោមចៅទី៣សហការជាមួយមន្ទីរសង្គមកិច្ចចុះប្រមូលជនអនាថាបានចំនួន៧នាក់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងអាជ្ញាធរសង្កាត់ និងប៉ុស្តិ៍ចោមចៅទី៣ បានសហការជាមួយកម្លាំងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញបានចុះប្រមូលក្រុមជនអនាថាដែលគ្មានទីជម្រកដេីរដេក ស្នាក់តាមដងផ្លូវសារធារណៈប៉ះពាល់ដល់សណ្តាប់ធ្នាប់។

ប្រតិបត្តិ ការខាងលេីនេះធ្វេីឡេីងនៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ 

អាជ្ញាធរបានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានចាត់តាំងឲ្យលោក ចែន សុខចាន់ ជាប្រធានសណ្ដាប់ធ្នាប់សង្កាត់ ដឹកនាំកម្លាំង ប្រជាការពារ សហការជាមួយនឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ នឹង មន្ទីរសង្គមកិច្ចរាជធានី ចុះប្រមូលជនអនាថាដែលគ្មានទីជម្រក ដេីរដេកស្នាក់តាមក្រោមស្ពានអាកាសចិញ្ចេីមផ្លូវ ដីឡូត៍ជាដេីម ដែលធ្វេីឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។ 

ក្នុងប្រតិបត្តិការខាងលេីនេះផងដែរកម្លាំងអាជ្ញាធរបានឃាត់ខ្លួនក្រុមជនអនាថាចំនួន៧នាក់ ក្នុងនោះមានស្រី២នាក់ ។ 

...

បច្ចុប្បន្នក្រុមជនអនាថាត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print