ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ ស្ថាន ទូតជប៉ុន និងអង្គការ JICA បានបើកកិច្ចប្រជុំគណៈកម្មាធិ ការសម្របសម្រួល រួមលើកទី៣ នៃ គម្រោងអភិវឌ្ឍន៍សមត្ថភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២ ក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ និងលោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសា ធារណការ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី០៤ ខែកញ្ញ ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។
លោក ឯក ឃុងឌឿន អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ពីគោលបំណង នៃកិច្ចប្រជុំនេះថា៖ ការវិនិយោគលើស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ (ដែលទាមទារកញ្ចប់ថវិកាកម្ចី) គឺដើម្បីលើកកម្ពស់អនាម័យ សុខមាលភាពពលរដ្ឋកាត់បន្ថយជំងឺដង្កាត់ ព្រមទាំងកែលម្អបរិស្ថានរាជធានីភ្នំពេញ ឱ្យទាក់ទាញទេសចរ និងវិនិយោ គិន។ ស្ថានភាពបច្ចុប្បន្ន នៅរាជធានីភ្នំពេញមានសមត្ថភាពផលិតទឹកស្អាត ១លានម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលបង្កើតបរិមាណទឹកកខ្វក់ក្នុងកម្រិតប្រហាក់ប្រហែលគ្នា លើ ផ្ទៃរងទឹកភ្លៀងចំនួន២៧ តំបន់ ដែលទាមទារឱ្យមានការគ្រប់ គ្រងប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំធ្វើឡើង ដើម្បីពិភាក្សាវឌ្ឍនភាព ពិនិត្យនិងអនុម័តលើការរចនាគម្រោងលម្អិត ផែនការអនុវត្ត និងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ (រួមទាំងនិស្សិតសាលាតិចណូ) ដើម្បីធានាឱ្យការអនុវត្តគម្រោងទទួលបានជោគជ័យ ៕ ដោយ សំរិត










