រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ហ្វូងសត្វដំរីព្រៃទាំង ៦ក្បាល ដែលចូលមកក្បែរភូមិឋានអ្នកស្រុក នៅពៀមឫស្សី ចំណុចព្រៃកែង ភូមិពោធិ៍ឃឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មិនទាន់ទៅណាឆ្ងាយនៅឡើយទេ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានបង្ហោះនៅព្រឹកនេះថា ៖ ហ្វូងសត្វដំរីព្រៃទាំង ៦ក្បាល ដែលចូលមកក្បែរភូមិឋានអ្នកស្រុក នៅពៀមឫស្សី ចំណុចព្រៃកែង ភូមិពោធិ៍ឃឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មិនទាន់ទៅណាឆ្ងាយនៅឡើយទេ គឺនៅក្បែរៗភូមិអ្នកស្រុករស់នៅ គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។

លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ បានឱ្យដឹងថា សមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការតាមដាននៃការរស់នៅ និងការវិវត្តន៍របស់ហ្វូងសត្វដំរីព្រៃនេះជារៀងរាល់ថ្ងៃ ដើម្បីប្រាប់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នជាមុន។

ចំណែក លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត និងអភិបាលរងខេត្ត ហុក សុផល ក៏បានដឹកនាំកម្លាំងធ្វើការគៀងបង្អើលពួកវាកុំឱ្យចូលមកស៊ី និងបំផ្លាញដំណាំប្រជាពលរដ្ឋរស់នៅក្បែរនោះ៕

...

ផេករដ្ឋមន្ត្រីក្រសួងព័ត៌មាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print