ឃាត់ខ្លួនជនសង្ស័យជាស្ត្រី ចំនួន២ នាក់ ពាក់ព័ន្ធករណី ហិង្សាទៅវិញទៅមក នៅចំណុចខាងមុខសាលាបន្ទាយចាស់

ចែករំលែក៖

ខេត្តសៀមរាប÷ អនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកិច្ចសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ។

តាមបណ្តឹងបរិហារ នៅតាមបណ្តាញសង្គមហ្វេសប៊ុគ និងគ្រុបតេលេក្រាម ករណីហិង្សាមួយ ដែលបង្កដោយស្ត្រី០២ រូប បានណាត់ជួបគ្នាធ្វើសកម្មភាពហិង្សា ចាប់ទាញបោកសក់ និង រុញច្រានគ្នា ទៅវិញទៅមក កាលពីវេលាម៉ោង៣:៣០ នាទីទៀបភ្លឺឈានចូលថ្ងៃទី៣ ខែ កញ្ញា ឆ្នាំ២០២៦នេះ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌសហការជាមួយ កម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ធ្វើការចុះអន្តរាគមន៍ និងស្រាវជ្រាវ នាំខ្លួនមកសាកសួរនាំ ជាបន្តបន្ទាប់÷

– ជនសង្ស័យទី១/ឈ្មោះ ឈូក ស្រីភាព ភេទស្រី អាយុ១៧ ឆ្នាំ មានស្រុកកំណើតភូមិខ្វៀន សង្កាត់គោកចក បច្ចុប្បន្នបន្ទប់ជួលភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (ប្រវត្តិទោសពីមុន គ្មាន)។
-ជនសង្ស័យទី២/ឈ្មោះ វូន វីណា ភេទស្រី អាយុ១៩ឆ្នាំ ទីកំណើតភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ ខេត្តសៀមរាប(ប្រវត្តិទោសពីមុន គ្មាន) ។

-ជនសង្ស័យទាំង០២ នាក់ បានឆ្លើយព្រមគ្នាថា សកម្មភាព រុញច្រាន បោចសក់គ្នាទៅវិញទៅមកនេះ មិនជាប់ពាន់ព័ន្ធនឹងអ្នកណាផ្សេងឡើយ គឺមានតែពួកខ្លួនពីរនាក់តែប៉ុណ្ណោះ ដោយសារឈ្លោះប្រកែកពាក្សសម្តីដាក់គ្នា ។

+វត្ថុតាងដកហូតបាន ម៉ូតូហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ឡើង២០២០ លេខតួ/ម៉ាស៊ីន ៩៤១៤១៥២ គ្មានផ្លាកលេខ ត្រូវបានប្រគល់ទៅខាងការិយាល័យនគរបាលចរាចរណ៍ ដើម្បីស្រាវជ្រាវបន្តតាមនីតិវិធី ។

បច្ចុប្បន្នជនសង្ស័យ ទាំង០២ នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print