ខេត្តកំពង់ស្ពឺ៖ដោយទទួលបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលការណែនាំពីលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន កំលាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានចុះសហការបង្រ្កាបករណីគ្រឿងញៀន នៅចំណុចភូមិញ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធនិងគ្រឿងញៀនបាន ៥នាក់៖
១-ឈ្មោះ សុខ កុសល់ ភេទប្រុស អាយុ ៤៤ឆ្នាំ នៅភូមិព្រៃស្លឹក សង្កាត់កណ្ដោលដុំ ក្រុងច្បារមនដកហូតម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២២កញ្ចប់ (៨មធ្យម, ១៦តូច), ទូរស័ព្ទដៃ ១គ្រឿង, ម៉ូតូ ១គ្រឿង។
២-ឈ្មោះ ហោ សុខហេង ហៅ តឿ ដកហូតម្សៅក្រាម
ពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៨កញ្ចប់(១ធំ, ១មធ្យម, ៦តូច) ជញ្ជីងថ្លឹងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ៣គ្រឿង, ទូរស័ព្ទដៃចំនួន ២គ្រឿង, ម៉ូតូ ១គ្រឿង។
៣-ឈ្មោះ ម៉ាត់ វណ្ណា ហៅ ណាន់ ភេទប្រុស អាយុ ៤២ឆ្នាំ នៅភូមិកាប់ទូក សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ។ ដកហូតម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀន ១កញ្ចប់មធ្យម, ទូរស័ព្ទដៃចំនួន ២គ្រឿង។
៤-ឈ្មោះ ឈួន សារ៉ាត់ ហៅ ឡូ ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិអណ្ដូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង។ ដកហូតម៉ូតូ ១គ្រឿង។
៥-ឈ្មោះ ផា អ៊ូជី ហៅ ស ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិឆ្លិតលើ ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅនៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ដកហូតទូរស័ព្ទដៃ ១គ្រឿង។
ករណីខាងលេីកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំរោងទងបានបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕










