នគរបាលស្រុកសំរោងទងចុះបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៥នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ដោយទទួលបានការបញ្ជាដឹកនាំពីលោកឧត្ដម​សេ​នីយ៍ទោ​ ឃឹម​ សកខៃ​ ស្នង​ការនគរបាលខេត្ដកំពង់ស្ពឺ​ និងការចង្អុលការណែនាំពីលោកវរសេនីយ៍​ទោ​ ហ៊ាង​ ឈា​ងលី​ ស្នងការរង​ ផែនការងារប្រឆាំ​ង​គ្រឿ​ងញៀន កំលាំងអធិកា​រដ្ឋាន​នគរបាលស្រុកសំរោ​ង​ទង​ បានចុះសហការបង្រ្កាប​ករណីគ្រឿង​ញៀ​ន​ នៅ​ចំ​ណុចភូមិញ សង្កាត់កណ្ដោ​លដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធនិងគ្រឿងញៀនបាន ៥នាក់៖

១-ឈ្មោះ សុខ កុសល់ ភេទប្រុស អាយុ ៤៤ឆ្នាំ នៅភូមិព្រៃស្លឹក សង្កាត់កណ្ដោលដុំ ក្រុងច្បារមន​ដកហូតម្សៅ​ក្រាមពណ៍សថ្លាសង្ស័យជា​គ្រឿង​ញៀនចំនួន ២២ក​ញ្ចប់​ (៨ម​ធ្យម, ១៦តូច), ទូរស័ព្ទដៃ ១គ្រឿង, ម៉ូតូ ១គ្រឿង។

២-ឈ្មោះ ហោ សុខហេង ហៅ តឿ ដកហូតម្សៅក្រាម

ពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៨​កញ្ចប់(១ធំ, ១មធ្យម, ៦តូច) ជញ្ជីងថ្លឹងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ៣គ្រឿង, ទូរ​ស័​ព្ទដៃចំនួន ២គ្រឿង, ម៉ូតូ ១គ្រឿង។

៣-ឈ្មោះ ម៉ាត់ វណ្ណា ហៅ ណាន់ ភេទប្រុស អាយុ ៤២ឆ្នាំ នៅភូមិកា​ប់ទូក សង្កាត់កណ្ដោលដុំ ក្រុងច្បារ​មន ។ ដកហូតម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿ​ងញៀន ១ក​ញ្ច​ប់មធ្យម, ទូរស័ព្ទដៃចំនួន ២គ្រឿង។

៤-ឈ្មោះ ឈួន សារ៉ាត់ ហៅ ឡូ ភេទប្រុស អាយុ ៣៥​ឆ្នាំ នៅភូមិអណ្ដូងស្លា ឃុំតាំងក្រូច ស្រុកសំរោង​ទង។ ដកហូតម៉ូតូ ១គ្រឿង។

៥-ឈ្មោះ ផា អ៊ូជី ហៅ ស ភេទប្រុ​ស អាយុ ២៣ឆ្នាំ នៅ​ភូមិឆ្លិតលើ ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំ​ពត បច្ចុប្បន្នស្នាក់នៅនៅភូមិត្រស់​សាលា សង្កាត់ស្វា​យក្រវ៉ាន់ ដក​ហូ​តទូរស័ព្ទដៃ ១គ្រឿង។

...

ករណីខាងលេី​កំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំរោងទ​ងបានបញ្ជូនមកការិយាល័យប្រឆាំ​ង​គ្រឿ​ងញៀន​ កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print