រឿងកាប់ដើមត្នោតវត្តអាយុជាង១០០ឆ្នាំ នៅខេត្តកំពតត្រូវអ្នកតាកាច់នាំគ្នាបែរបន់សែនព្រេនទើបបានធូរស្រាល

ចែករំលែក៖

​ខេត្តកំពត ៖ ​អ្នក​កាប់​ដើម​ត្នោត​ទាំង​៨នាក់​​ដែល​គេ​ស្គាល់​ថា ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​អគ្គិសនី​ទូក​មាស ​បាន​កាប់​ដើម​ត្នោត​ចាស់​ៗ​ដាំ​អម​សងខាង​ផ្លូវ​ចូល​វត្ត​អង្គ​ជុំ​ព្រៃ​ទប់ ​ដែល​មាន​​អាយុកាល​ជាង​១០០ឆ្នាំ​ ​កាលពី​ថ្ងៃ​ទី​១៧-១៨ ​ខែសីហា​ ឆ្នាំ​២០២៦​កន្លងមក​​នោះ​ ឥឡូវនេះមានពាក្យចរចាមអារាមអំពីអ្នកតាកាច់។

ទោះបី​​បុគ្គលិក​ទាំង​8​នាក់ ត្រូវបាន​​ដោះ​លែងនៅ​​ក្រៅ​ឃុំ ​ដោយ​ការឃ្លាំ​មើល​របស់​តុលាការក៏ដោយ​ ប៉ុន្តែ​អ្វី​ដែល​មានការ​ភ្ញាក់ផ្អើល​នោះ​ គឺ​ឈ្មោះ​ខៀវ​ សុ​ណា ​អាយុ៤៦​ឆ្នាំ​ ជា​បុ​គ្គ​​លិ​ក​អគ្គិសនី​ទូក​មាស ​មានស្រុក​កំណើត​នៅ​ភូមិ​សំព័រ ​ឃុំ​ត្រពាំង​សាលា​ខាងលិច ​ស្រុក​បន្ទាយមាស ស្រាប់តែឈឺធ្ងន់ ​ហើយ​ត្រូវ​បាន​សាច់​ញាតិ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​នៅ​ប្រទេសវៀត​ណាម ​។

​តែដោយ​​អ្នកជំងឺ​មាន​អាកា​រៈ​ប្លែក​ៗ ​ទើប​មានការ​ទស្ស​ន៍​ទាយ​មើលឃើញលទ្ធផល​​ថា ​អ្នក​ឈឺ​រូបនោះ​ត្រូវ​បាន​អ្នកតា​​​ក្រហមក ​ធ្វើឱ្យ​​ឈឺ​រឿង​កាប់​ដើម​ត្នោត​អង្គ​ជុំ​ព្រៃ​ទប់ ។ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ​ខែកញ្ញា​ នេះ ​ក្រុម​សាច់​ញាតិ​អ្នក​ឈឺ​ដោយ​អ្នកតា​វត្ត​ធ្វើ​ បាន​យក​បាយ​នំចំណី​មក​សែន​ថ្វាយ​​បែរ​បន់​អង្វ​រអ្នកតា ​កុំ​ធ្វើ​អោយ​អ្នក​កាប់​ដើម​ត្នោត​ឈឺ​អី សុំឱ្យបានជាសះស្បើយផង​ ។​

លោក លាវ ​សា​រឹម ​ត្រូវជា​ម្ដាយមីង​អ្នក​ឈឺ​និយាយ​ថា​ ឈ្មោះ ​ខៀវ ​សុ​ណា ​ធ្វើការ​ខាង​​អគ្គិសនី​ទូក​មាស ​តែ​គ្មាន​ម្ដាយ​ឪពុក​​​ទេ ​ហើយ​រឿង​កាប់​ដើម​ត្នោត​នោះ​ គាត់​ធ្វើ​តាម​គេ​បញ្ជា​ដែរ​ទេ ​តែអ្វីដែល​យកនំ​ចំណី​មក​សែន​ថ្ងៃនេះ​ គឺអ្នក​ឈឺ​ត្រូវ​បាន​បែ​របន់​បាន​ធូរ​​ស្រាល​បន្តិច​ហើយ ក៏នាំគ្នាជឿ​ហើយទើប​នាំ​គ្នា​មក​សែន​ និង​អង្វ​រអ្នកតា​ទុក​ជីវិត​ឱ្យ​​ក្មួយ​ប្រុស​ម្ដង​ទៅ ​ព្រោះ​គ្នា​គ្មាន​ម្ដាយ​ឪពុក​ទេ ហើយធ្វើតាមគេបញ្ជា ៕ ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print