ខេត្តបន្ទាយមានជ័យ៖ យោធាការពារព្រំដែនគោក ចាប់សាច់បង្កករបស់ថៃ ដែលឈ្មួញលួចនាំចូលតាមព្រំដែន យកមកចែកចាយនៅក្នុងស្រុក។
ជាក់ស្តែងនៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្លាំងទាហាននៅឈរជេីងនៅតាមព្រំដែន បានបង្ក្រាបការលួចនាំចូលសាច់បង្កកមួយចំនួនធំ ស្ថិតនៅខាងជេីងតំបន់បឹងត្រកួន ក្នុងភូមិសាស្រ្តឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
តាមសេចក្តីរាយការណ៍ពីព្រំដែន បានបញ្ជាក់ថា សាច់បង្កកទាំងនេះ រួមមាន៖ ជ្រូកកណ្តុរ ៣៣ការ៉ុង (ស្មើនឹង១៩៨ក្បាល), ប្រហិត ១៩ការ៉ុង (ស្មើនឹង១៥២កញ្ចប់),
គ្រឿងក្នុងជ្រូក៤ការ៉ុង (ស្មើនឹង១៦កញ្ចប់) និង
កោះមាន់១កេស (ស្មើនឹង៦កញ្ចប់)។
សម្រាប់ក្រុមឈ្មួញដែលនៅតែស្រេចឃ្លានសាច់បង្កករបស់ថៃ បានរត់គេចខ្លួនអស់។ យោងតាមកាបង្ហោះតាមផេកផ្លូវការរបស់លោកសេង សុធារិន
មេបញ្ជាការយោធាភូមិភាគបានបញ្ជាក់ថាក្រុមឈ្មួញបទល្មេីសឆ្លងដែននៅតែមាន ថ្ងៃនេះអ្នករត់រួច បេីអ្នកមិនឈប់ទេ អ្អ្នកមិនអាចរួចខ្លួនរហូតទេ៕

ដោយ៖ វណ្ណា









