ខេត្តកំពត ៖ អ្នកកាប់ដើមត្នោតទាំង៨នាក់ដែលគេស្គាល់ថា ជាបុគ្គលិកក្រុមហ៊ុនឯកជនអគ្គិសនីទូកមាស បានកាប់ដើមត្នោតចាស់ៗដាំអមសងខាងផ្លូវចូលវត្តអង្គជុំព្រៃទប់ ដែលមានអាយុកាលជាង១០០ឆ្នាំ កាលពីថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៦កន្លងមកនោះ ឥឡូវនេះមានពាក្យចរចាមអារាមអំពីអ្នកតាកាច់។
ទោះបីបុគ្គលិកទាំង8នាក់ ត្រូវបានដោះលែងនៅក្រៅឃុំ ដោយការឃ្លាំមើលរបស់តុលាការក៏ដោយ ប៉ុន្តែអ្វីដែលមានការភ្ញាក់ផ្អើលនោះ គឺឈ្មោះខៀវ សុណា អាយុ៤៦ឆ្នាំ ជាបុគ្គលិកអគ្គិសនីទូកមាស មានស្រុកកំណើតនៅភូមិសំព័រ ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ស្រាប់តែឈឺធ្ងន់ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យមួយនៅប្រទេសវៀតណាម ។
តែដោយអ្នកជំងឺមានអាការៈប្លែកៗ ទើបមានការទស្សន៍ទាយមើលឃើញលទ្ធផលថា អ្នកឈឺរូបនោះត្រូវបានអ្នកតាក្រហមក ធ្វើឱ្យឈឺរឿងកាប់ដើមត្នោតអង្គជុំព្រៃទប់ ។ ទើបនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា នេះ ក្រុមសាច់ញាតិអ្នកឈឺដោយអ្នកតាវត្តធ្វើ បានយកបាយនំចំណីមកសែនថ្វាយបែរបន់អង្វរអ្នកតា កុំធ្វើអោយអ្នកកាប់ដើមត្នោតឈឺអី សុំឱ្យបានជាសះស្បើយផង ។
លោក លាវ សារឹម ត្រូវជាម្ដាយមីងអ្នកឈឺនិយាយថា ឈ្មោះ ខៀវ សុណា ធ្វើការខាងអគ្គិសនីទូកមាស តែគ្មានម្ដាយឪពុកទេ ហើយរឿងកាប់ដើមត្នោតនោះ គាត់ធ្វើតាមគេបញ្ជាដែរទេ តែអ្វីដែលយកនំចំណីមកសែនថ្ងៃនេះ គឺអ្នកឈឺត្រូវបានបែរបន់បានធូរស្រាលបន្តិចហើយ ក៏នាំគ្នាជឿហើយទើបនាំគ្នាមកសែន និងអង្វរអ្នកតាទុកជីវិតឱ្យក្មួយប្រុសម្ដងទៅ ព្រោះគ្នាគ្មានម្ដាយឪពុកទេ ហើយធ្វើតាមគេបញ្ជា ៕










