ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២៦ សមត្តកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់តុលាការ ក្រោយការស្រាវជ្រាវ ឃាត់ខ្លួននិងសាកសួរ ក្នុងបទល្មើសលួចបាញ់ប្រហារ ស្ត្រីម្នាក់ដែលកំពុងស្រោចផ្កានៅក្នុងតៀមលក់ដូរមុខផ្ទះ ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង ៧និង២០នាទី យប់ថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០២៦ លើស្ត្រីរងគ្រោះ ឈ្មោះ លៀង ពិសី អាយុ ៣៩ឆ្នាំ រស់នៅភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច បណ្ដាលឲ្យរងរបួសថ្ពាល់ ដោយបៀមគ្រាប់នៅលើផ្ទៃមុខ រួចត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។
លោក ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រោយកើតហេតុសមត្ថកិច្ចនគរបាលខេត្ត បានសហការជាមួយសមត្ថកិច្ចនគរបាលស្រុក និងប៉ុស្តិ៍មូលដ្ឋាន ចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានសម្រេចឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ទឹម ថារិទ្ធ ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិសំរោងជាមួយជនរងគ្រោះដែរនិងដកហូតវត្ថុតាងគ្រាប់កង់និងខ្សែពាមកៅស៊ូ។
ក្រោយការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើ ចំពាមកៅស៊ូ បាញ់គ្រាប់ប៉ាដាងដែក ទៅលើជនរងគ្រោះពិតមែន ។ មូលហេតុគឺមានទំនាស់ជាមួយគ្នាយូរណាស់មកហើយ រឿងធ្វើរបងនៅលើលូជាប់ព្រំដីគ្នា។ នៅថ្ងៃកើតហេតុឃើញឱកាសល្អពេលដែលជនរងគ្រោះកំពុងតែនៅក្នុងទាម មុខផ្ទះស្រោចផ្កាខ្លួនក៏បានយកជំពាមកៅស៊ូបាញ់ទៅលើជនរងគ្រោះតែម្ដង៕
ដោយ៖ សុរិយា










