ខេត្តប៉ៃលិន÷ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានពន្លាតដែនសមត្ថកិច្ចសហការជាមួយកម្លាំងអធិការដ្ឋានស្រុកកំរៀង ខេត្តបាត់ដំបង និងកម្លាំងអធិការដ្ឋាន ស្រុកភ្នំព្រឹក បង្ក្រាបករណី ចោរ លួចបាន២ករណី ដោយចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ រួមជាមួយនឹងវត្ថុតាងមួយចំនួន។
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅ បានឱ្យដឹងថា
-ករណីទី១: កាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចបានឆ្មក់ចុះបង្ក្រាបនៅចំណុចអគារ០៧ជាន់ ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពបន្តទៀតថា ជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះ ថុង សុខហេង ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ដោយម៉ូតូដែលបានបាត់ ម៉ាក Honda Dream ស៊េរីឆ្នាំ២០០៨ ដំឡើងឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Z-0022 ។
សូមបញ្ជាក់ថា កាលពីម៉ោង ៧:៤៧នាទីយប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ជនរងគ្រោះបានយកម៉ូតូទៅចតទុកនៅក្បែរផ្ទះ រួចក៏ចូលទៅសម្រាកលង់លក់បាត់ទៅ ។ លុះដល់ព្រឹកឡើង វេលាម៉ោង ៦:០០ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ស្រាប់តែបាត់ម៉ូតូមិនឃើញ ហើយក៏បានទៅឆែកឆេរកាមេរ៉ាសុវត្ថិភាពមើល នៅវេលាម៉ោង៣រសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ក៏ឃើញមានជនសង្ស័យចំនួន០២នាក់ បានដើរមកធ្វើសកម្មភាពកាច់ក.ម៉ូតូរួចយកចេញទៅបាត់តែម្ដង។
-ករណីទី២: កើតឡើងនៅវេលាម៉ោង ០២:៣០នាទីរសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិទំនប់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជនរងគ្រោះឈ្មោះ កែវ ណាង ភេទស្រី អាយុ៦០ឆ្នាំ រស់ភូមិ -ឃុំកើតហេតុខាងលើ ដោយបានបាត់ម៉ូតូចំនួន០២គ្រឿង : ទី១- ម៉ូតូម៉ាក Scopy ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ប៉ៃលិន 1C-2346 ,ទី២- ម៉ូតូម៉ាក Honda Wavei ស៊េរី ឆ្នាំ២០២០ ពណ៌ព្រីងទុំ ដោយជនរងគ្រោះបានចតទុកម៉ូតូនៅក្រោមផ្ទះ ហើយបានដេកលង់លក់ ។ ខណៈព្រឹកឡើង ទើបដឹងថាបាត់ម៉ូតូ ។
លុះដល់វេលាម៉ោង ៣រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញព្រហ្មទណ្ឌស្រុកសាលាក្រៅ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ និងកម្លាំងប៉ុស្តិ៍នគរបាលសាលាក្រៅ សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលខេត្តប៉ៃលិន ពន្លាតដែនសមត្ថកិច្ចសហការជាមួយកម្លាំងអធិការនគរបាលស្រុកកំរៀង និងអធិការស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បើកការស៊ើបអង្គេតស្រាវ ជ្រាវរហូតឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០១នាក់ ឈ្មោះ អ៊ីម ចាន់ដារ៉ូ ហៅ(ពៅ) ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ(មិនពិតប្រាកដ) រស់នៅភូមិអូរតាប៉ុន ឃុំពេជ្រចន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ចំណែកបក្ខពួកចំនួន០៤នាក់ទៀត ដែលបានរត់គេចខ្លួន ត្រូវកម្លាំងកំពុងធ្វើការស្រាវជ្រាវបន្ត។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រូបគេបានសាភាពថាពិតជាបានធ្វើសកម្មភាពលួចបានចំនួន០៣លើក និងបានម៉ូតូចំនូន ០៦គ្រឿង ពិតប្រាកដមែន។
លួចបានចំនួន០៣លើក រួមមាន :
-លើកទី១: មានគ្នាចំនួន០៣នាក់ (ឈ្មោះ ណាក់ ឈ្មោះ ក្អាត់ និង ឈ្មោះ ពៅ បានម៉ូតូចំនូន០២គ្រឿង) ពិតប្រាកដមែន។ វត្ថុតាងដកហូតបានរួមមាន : ១- ម៉ូតូម៉ាក Honda Scopy ពណ៌ខ្មៅ គ្មានស្លាកលេខ០១គ្រឿង ,២- ម៉ូតូម៉ាក Honda Dream ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-7469 ១គ្រឿង ,៣- ម៉ូតូ ម៉ាក Honda Dream ស៊េរីចាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ ១គ្រឿង ។
បន្ទាប់មកនៅវេលាម៉ោង០១:៣០នាទីរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានពន្លាតដែនសមត្ថកិច្ចបាន សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំរៀង បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ វ៉ាន់ ឆាត ហៅ (អាឆាត) ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំរៀង ក្រោយពីសាកសួររួចជនសង្ស័យខាងលើឆ្លើយសារភាពថា: ខ្លួនពិតជាបានយកម៉ូតូ Zommer x ចំនួន០២គ្រឿង ពីឈ្មោះ ក្អាត់ យកទៅលក់បន្តពិតប្រាកដមែន !។
ក្នុងនោះកម្លាំងបានដកហូតបានម៉ូតូចំនួន ០២គ្រឿងរួមមាន :
ទី១- ម៉ូតូម៉ាក Honda Zommer x ចំនួន០១គ្រឿង ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1Y – 0520 ដកហូតនៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ទី២- ម៉ូតូម៉ាក Honda PCX ពណ៌ស គ្មានស្លាកលេខ ចំនួន ០១គ្រឿង ប្រគល់អោយអធិការដ្ឋាននរគបាលស្រុកបវេល ។
សរុបសមត្ថកិច្ចនគរបាលដកហូតបានម៉ូតូចំនួន០៥គ្រឿង : ទី១- ម៉ូតូម៉ាក Honda Scopy ០១គ្រឿង ,ទី២- ម៉ូតូម៉ាក Honda Dream ០១គ្រឿង ,ទី៣- ម៉ូតូម៉ាក Honda PCX ០១គ្រឿង ,ទី៤- ម៉ូតូម៉ាក Zimmer X ០១គ្រឿង ,ទី៥- ម៉ូតូម៉ាក Honda ចាស់ ០១គ្រឿង និង សម្ភារៈសំរាប់កាច់សោម៉ូតូមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងខាងលើត្រូវសមត្ថកិច្ច កសាងសំណុំរឿងបន្តតាមនីតិវិធី៕
ដោយ៖ សុរិយា










