ភ្នំពេញ÷ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញាឆ្នាំ២០២៦ ករណីទំនាស់ពាក្យសំដីឈានដល់ការប្រតាយប្រតប់គ្នាទៅ វិញទៅមក រវាងបុរសជនជាតិបារាំងមានគ្នា០២នាក់ ជាមួយនិងបុគ្គលិក០៤នាក់ នៅចំណុចមុខហាងបរទេសយីហោ COMPAC ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ នាំយកមកសួរនាំ។
កាលពីយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ មានករណីទំនាស់ពាក្យសំដីឈានដល់ការប្រតាយប្រតប់គ្នាទៅវិញទៅមក រវាងបុរសជនជាតិបារាំងមានគ្នា០២នាក់ ជាមួយនិងបុគ្គលិក០៤នាក់ នៅចំណុចមុខហាងបរទេសយីហោ COMPAC នៅផ្លូវ ព្រះ សុីសុវត្ថិ ភូមិ ៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចចុះអន្តរាគមន៍ និងអញ្ជើញភាគីទាំងសងខាងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ ដើម្បីសួរនាំជុំវិញករណីខាងលើ។
ក្រោយពីសមត្ថកិច្ចបានសួរនាំភាគីទាំងសងខាងរួច ហើយ ពួកគាត់ក៏បានសំណូមពរមកសមត្ថកិច្ចស្នើសុំសម្របសម្រួលគ្នា យល់ព្រមបញ្ចប់រឿង មិនធ្វេីការប្តឹង ផ្តល់គ្នានោះទេ ដោយភាគីទាំងសងខាងមានការយោគ យល់អធ្យាស្រ័យសុំទោសគ្នាទៅវិញទៅមក ។ ខណៈ នោះសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុណែនាំអប់រំ និងឱ្យធ្វើកិច្ចសន្យាយល់ព្រមលើកំណត់ហេតុមិនប្តឹងផ្តល់គ្នា ហើយក៏បានអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕
ដោយ៖ សុរិយា










