សង្ស័យឆ្លងចរន្តភ្លេីង ទេីបឆាបឆេះរថយន្ត Lexus NX200Tទុកក្នុងឃ្លាំងមួយកន្លែងអស់ទាំងស្រុង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាក Lexus NX200T មួយគ្រឿងដែលម្ចាស់ទុកនៅក្នុងឃ្លាំងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ជាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាងរាយការណ៍ទៅសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គីទៅជួយអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់។

 

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១:៣០នាទីយប់ឈានចូលថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៦ ចំណុចក្បែស្តុបទេពផន ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញអណ្តាតភ្លើងបានឆាបឆេះចេញពីក្បាលរថយន្តយ៉ាងសន្ធោសន្ធៅ ភ្លាមនោះម្ចាស់រថយន្តរួមទាំងប្រជាពលរដ្ឋក្បែខាងទាញបំពង់ពន្លត់អគ្គិភ័យនិងទុយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្នរួចរាយការណ៍ទៅកម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញសុំរថយន្តទឹកមកជួយអន្តរាគមន៍បន្ទាន់។

...

 

ក្រោយពីទទួលបានដំណឹងករណីអគ្គិភ័យខាងលើលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាអោយរថយន្តទឹកចេញទៅជួយបាញ់ពន្លត់ភ្លាមៗផងដែរ។ក្រោយពីកម្លាំងជំនាញប្រតិបត្តិការណ៍បាញ់ពន្លត់ចប់ឃើញថាប្រើប្រាស់រថយន្តទឹកអស់ជាច្រើនគ្រឿងទើបរលត់ទៅវិញជាស្ថាពរក្នុងនោះដែរមិនមានអ្នកស្លាប់នឹងរបួសនោះទេពោលគឺខូចខាតតែរថយន្តចំនួន១គ្រឿង ម៉ាក Lexus NX200T ពាក់ផ្លាកលេខកម្ពុជាPICH.PHP អស់ទាំងស្រុងតែប៉ុណ្ណោះ។ចំពោះមូលហេតុនៃការឆេះសមត្ថកិច្ចជំនាញ បញ្ជាក់មកពីឆ្លងចរន្តទើបបណ្តាលឲ្យឆេះ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print