សម្តេចម៉ែន សំអន  បញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ចនៅវត្តនិគ្រោធវ័នគល់ទទឹង                        

ចែករំលែក៖

ភ្នំពេញ៖ សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិ សណ្ឋារកិច្ចទំហំ៨ម៉ែត្រ X ១៦ម៉ែត្រ កម្ពស់១ជាន់ ស្ថិតក្នុងវត្តនិគ្រោធវ័ន គល់ទទឹង ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

ពិធីក្រុងពាលីបញ្ចុះបឋមសីលានេះ បានធ្វើឡើងតាមបែបព្រហ្មញ្ញសាសនា និងមានពីធីថ្វាយនូវគ្រឿងសក្ការៈ អុជធូបបួងសួងដល់បារមីវត្ថុស័ក្តសិទ្ធិ ព្រះសង្ឃសូត្រជយន្ដោ ដើម្បីជាការសុំទោស និងសុំសិទ្ធិពីព្រំដីម្ចាស់ទីតាំងឬបារមីវត្ថុស័ក្តិសិទ្ធិដែលថែរក្សាតំបន់នោះ មុននឹងជីកដីសាងសង់ និងសុំសេចក្ដីសុខសេចក្ដីចម្រើនដល់ការសាងសង់អគារសាលបដិសណ្ឋារកិច្ចនេះ បានដំណើរការទៅដោយរលូន និងទទួលបាននូវសុខសុវត្ថិភាព។

ក្នុងពិធីនោះផងដែរក៏បានការយាងនិងនិមន្តពីសំណាក់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ

លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា, ព្រះគ្រូមង្គលធម្មកិច្ច ភួង សុវណ្ណ ព្រះចៅអធិការវត្តនិគ្រោធវ័ន គល់ទទឹង, សម្តេចព្រះឧត្តមវង្សាបណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្តាំវត្តនិគ្រោធវ័ន គល់ទទឹង និងព្រះសង្ឃ២២២អង្គ ព្រមទាំងពុទ្ធបិរស័ទជិតឆ្ងាយយ៉ាងច្រើនចូលរួមផងដែរ ។

សូមបញ្ជាក់ថា អគារសាលបដិសណ្ឋារកិច្ច គឺជាសទ្ធាជ្រះថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអ្នកឧកញ៉ា ទៀង ផល្លាផងដែរ ។

...

សម្តេចកិត្តិសង្គហបណ្ឌិត រួមជាមួយថ្នាក់ដឹកនាំ ភរិយាថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទជិតឆ្ងាយក៏បានរាប់បាត្រព្រះសង្ឃចំនួន ២២២អង្គក្នុងឱកាសនោះផងដែរ៕ ដោយ ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print