នគរបាលក្រុងស្វាយរៀង បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់នៅក្នុងមូលដ្ឋានសង្កាត់ស្វាយរៀង ឃាត់បានមុខសញ្ញាសង្ស័យចំនួន ០៣នាក់ 

ចែករំលែក៖

ខេត្តស្វាយរៀង៖ នគរបាលក្រុងស្វាយរៀង បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់នៅក្នុងមូលដ្ឋានសង្កាត់ស្វាយរៀង ឃាត់បានមុខសញ្ញាសង្ស័យចំនួន ០៣នាក់។

នគរបាលក្រុងស្វាយរៀង បានអោយដឹងថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១១:១០នាទី នៅត្រង់ចំណុចភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយរៀង ចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន បានមុខសញ្ញាសង្ស័យចំនួន ០៣នាក់ យកមកសាកសួរ។

 

តាមចម្លើយសារភាពរបស់ជនសង្ស័យ និងដោយមានឯកភាពពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត សមត្ថកិច្ចបន្តសហការជាមួយ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារ និងអាជ្ញាធរមូលដ្ឋាន ចុះឆែកឆេរផ្ទះជនសង្ស័យ រកឃើញមានសារធាតុញៀន និងសម្ភារប្រើប្រាស់មួយចំនួន។

 

សមត្ថកិច្ច ដករហូតវត្ថុតាងសរុបរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ១២កញ្ចប់ (ធំ ០២កញ្ចប់)

ទូរស័ព្ទដៃ ០៣គ្រឿង និងឧបករណ៍ សម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន ។

 

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង បានបញ្ជូនទៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print