ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៦ លោក សាន់ ដារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត លោកជំទាវ តោ ពិឡា រដ្ឋលេខធិការក្រសួងពាណិជ្ជកម្ម អញ្ជេីញជាអធិបតីភាព ក្នុងពិធីសម្ពោធ”យុទ្ធនាការផលិតផលជាតិ (Made In Cambodia) ក្នុងខេត្តមណ្ឌលគិរី ក្នុងពិធីនេះផងក៏មានការអញ្ជេីញចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាលខេត្ត លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រីអភិបាលរងក្រុង ក្រុមការងារសភាពាណិជ្ជកម្មខេត្ត សមាជិក សមាជិកា មន្ត្រីជំនាញ និងបងប្អូនអាជីវករជាច្រេីនរូប ។
គោលបំណងនៃយុទ្ធនាការនេះ គឺដេីម្បីជំរុញ និងគាំទ្រលេីកកម្ពស់ការផលិតផលិតផលក្នុងស្រុក ដែលមានទាំងគុណភាព បន្លែ ផ្លែឈេីសុខភាពសម្រាប់បរិភោគឱ្យបានច្រេីន ដែលអាចផ្គត់ផ្ទង់ទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញទៅក្រៅប្រទេសផងដែរ ពិធីនេះប្រព្រឹត្តទៅនៅបរិវេណមុខផ្សារទំនេីបស៉ីត្រា ៕
ដោយ ៖ សិលា


















