បុរសម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តចតស្ងៀម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូម៉ាក HONDA SCOOPYក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកផ្ទប់ ពីក្រោយរថយន្តដឹកដើមឈើចតស្ងៀមនៅលើចិញ្ចើមផ្លូវដោយមិនដាក់ភ្លើងចរាចរណ៍យ៉ាងពេញទំហឹង​ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៧:២០ នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង​ ត្រង់ចំណុចក្បែរនិងតំបន់កោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនកើតហេតុគេឃើញរថយន្ដស្ទូចដឹកដេីមឈេីមួយគ្រឿង ពាក់ ផ្លាកលេខកំពង់ចាម3B-1219បានឈប់ចតនៅលើចិញ្ចើមផ្លូវទាំងដែលគ្មានដាក់ស្លាកសញ្ញាភ្លើងចរាចរណ៍ មួយសន្ទុះក្រោយមកស្រាប់តែគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក HON DA SCOOPYពណ៌ខ្មៅ ពាក់ ផ្លាក លេខ ភ្នំពេញ 1HS-8882 ធ្វើដំណើរមកពីក្រោយតាមបណ្ដោយផ្លូវបេតុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះពេលជិះមកដល់ចំណុចកើតហេតុខាងលើមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកផ្ទប់ចូលពីក្រោយរថយន្តយ៉ាងពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះបាក់ករស្លាប់នៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ភ្លាមនោះតៃកុងរថយន្តក៏បានបើកទ្វាររត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលក្រោយមកក៏មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឃើញក៏រាយការទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យទៅលើសព។

...

បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្ន។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print