ចូលទៅបិទភ្លើងក្រោមផ្ទះគេ រួចដឹកគោមួយក្បាលចេញធ្វើព្រងើយទីបំផុតជាប់ខ្នោះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាលស្រុកបរសេដ្ឋបានឲ្យដឹងនៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២៦នេះថា សមត្ថកិច្ចបានចេញធ្វើប្រតិបត្តិការយ៉ាងសស្រាក់សស្រាំ បង្ក្រាបជនសង្ស័យម្នាក់ករណីលួចគោរបស់ប្រជាពលរដ្ឋ។

ប្រភពបានឲ្យដឹងថា កាលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២១.៣០នាទី ចំណុចក្រោមផ្ទះ ស្ថិតក្នុងភូមិអង្គតាអាំ ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានជនសង្ស័យឈ្មោះឌឿ កឺ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅ ភូមិ-ឃុំខាងលើ បានដើរចូលក្រោមផ្ទះរបស់ជនរងគ្រោះឈ្មោះ ឡេង សារ៉េម ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ -ឃុំជាមួយគ្នា ធ្វើសកម្មភាពបិតភ្លើងរួចលួចដឹកគោញីចំនួន១ ក្បាល សម្បុរសក្នុងចំណោមគោសរុបមានចំនួន៦ ក្បាល ពេលជនរងគ្រោះជាម្ចាស់ផ្ទះលោកឡេង សារ៉េម ពុំនៅផ្ទះ។

ពេលជនសង្ស័យកំពុងដឹកគោត្រូវបានប្រជាពលរដ្ឋឃើញ ក៏រាយការណ៍ជូនសមត្ថកិច្ចហើយជនសង្ស័យ (ឌឿ កឺ)បានរត់គេចខ្លួនបាត់ ។

ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៦ វេលាម៉ោង ៨.០០ នាទី ឈ្មោះ ឡេង សារ៉េម បានមកដាក់បណ្តឹងនៅប៉ុស្តិ៍ពោធិចំរើន សុំឱ្យជួយអន្តរាគមន៍ ក្រោយពីទទួលបណ្តឹងកំលាំងជំនាញបានសហការជាមួយប៉ុស្តិពោធិចំរើន ចុះដល់កន្លែងកើតហេតុ ដើម្បូីធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ(ឌឿ កឺ) យកមកសួរនាំនៅអធិការដ្ឋានស្រុកបសេដ្ឋ កសាងរឿងបញ្ជូនស្នងការដ្ឋននគរបាលខេត្តកំពង់ស្ពឺចាត់ការតាមនិតិវិធីបន្ត។

តាមចម្លើយសារភាពរបស់ជនសង្ស័យ(ឌឿ កឺ)ថាខ្លួនពិតជាបានធ្វើសកម្មភាពលួចគោរបស់ជនរងគ្រោះ (ឡេង សារ៉េម)  ប្រាកដមែន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print