ឃាត់ខ្លួនមុខសញ្ញា ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនស្រុកគងពិសី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ ដោយអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយលោកវរៈសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ វេលា ម៉ោង ១០:៥០នាទី ដោយទទួលបាន ព័ត៌មានល្អពីមហាជន ថានៅចំណុចបន្ទប់ជួលលេខ១៣ ជាប់ផ្លូវបេតុងភូមិព្រៃក្តី ឃុំជង្រុក ស្រុកគងពិសី ឃើញមានមនុស្សចេញចូល សង្ស័យមានការ ប្រើប្រាស់ជួញដូរគ្រឿងញៀននៅទីនោះទទួលបានព័ត៍មានខាងលើកំលាំងជំនាញបានសហការជាមួយកំលាំងប៉ុស្ត៍ជង្រុក ចុះទៅដល់ជាក់ ស្តែងឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ០៧នាក់ ÷

 

១/ឈ្មោះ ចាន់ ចាវ ភេទប្រុស អាយុ២១ ឆ្នាំស្នាក់នៅបន្ទប់ជួល ភូមិព្រៃក្តី ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

 

២/ឈ្មោះ គង់ សារ៉េត ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិឈើព្រៃក្តី ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

 

៣/ឈ្មោះ សែត វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិជុំស្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

 

៤/ឈ្មោះ តឿ សុភាព ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិអង្គសង្គ្រាម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

 

៥/ឈ្មោះ និន សាវឿន អាយុ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិអង្គសង្រ្គាម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

 

៦/ឈ្មោះ ឯក សុភាព ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិអង្គសង្គ្រាម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

 

៧/ឈ្មោះ វ៉ន់ វិសាល ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិអង្គសង្គ្រាម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

 

សមត្ថកិច្ចត្រួតពិនិត្យដកហូតបានម្សៅក្រាមសថ្លាសង្ស័យជា គ្រឿងញៀនចំនួន ១៣កញ្ចប់ (តូច១២- មធ្យម០១), ទូរស័ព្ទដៃ ០៣គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print