ព្រហើនមែន​ មេបញ្ជាការ​ និងបញ្ជាការរង​យោធាវរះការពារព្រំដែន២០៤យកទីតាំងនិងកម្លាំងការពារការប្រមូល​ទិញ​ឈើ ដឹកចេញទៅវៀតណាមតាមច្រករបៀងត្រពាំងស្រែ

ចែករំលែក៖

ខេត្តក្រចេះ៖ ក្រុមយោធាជាច្រើននាក់បានដាក់កុងត្រូលនិងកម្លាំងយាមកាមនៅចំណុចទីតាំងប្រមូលទិញឈើពីឈ្មួញ និងបែងចែកលក់អោយវៀតណាមក៏ដូចជាដឹកឆ្លងទៅវៀតណាមតាមច្រករបៀងយ៉ាងអណាធិបតេយ្យ ។
ទីតាំងចរាចរឈើល្មើសច្បាប់នេះស្ថិតនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាតំបន់ដែលភូមិសាស្ត្រគ្រប់គ្រងដោយយោធាវរះការពារព្រំដែនលេខ២០៤ ហើយមេបញ្ជាការ មេបញ្ជាការរងនេះតែម្តងជាអ្នកធ្វើមុខជំនួញឈើល្មើសច្បាប់នេះ។
សមត្ថកិច្ចនៅទីនោះបង្ហើបថា៖ លោក មាស សុភាព មេបញ្ជាការយោធាវរះការពារព្រំដែនលេខ២០៤ បានយកទីតាំងខាងលើចរាចរឈើយូរឆ្នាំមកហើយ និងយកកម្លាំងរបស់ខ្លួនមកការពារបទល្មើស ។ ដោយឡែកលោក គង់ ក្រឹង មេបញ្ជាការរងយោធាវរះការពារព្រំដែនលេខ២០៤ ជាមេក្លោងខាងយកលុយពីឈ្មួញវៀតណាមមក ប្រមូលទិញ និងដឹកជញ្ជូនទៅវៀតណាមតាមច្រករបៀងនៅក្បែរៗនោះ។
សកម្មភាពបំពានច្បាប់នេះគឺពួកគេបានដាក់ប៉ារ៉ាស់កុងត្រូវដើម្បីបើកផ្លូវអោយឈ្មួញដឹកឈើចូល និងដើម្បីហាមឃាត់សមត្ថកិច្ចមិនអោយចូលបង្ក្រាបដោយសំអាងថា ទីនោះជាសមត្ថកិច្ចដែនដីយោធា។
លោក គង់ ក្រឹង មេក្លោងធំបង្កើតអោយមានបទល្មើសនេះ គាត់ធានាក្នុងការប្រមូលទិញឈើ លក់ឈើអោយវៀតណាមនៅកន្លែងទីតាំងចិញ្ចឹមគោរបស់ខ្លួន និងដឹកបន្តឆ្លងទៅវៀតណាមថែមទៀត។
គេបង្ហើបបន្តថា៖ ចំពោះសមត្ថកិច្ចជាច្រើនស្ថាប័ន និងជំនាញរដ្ឋបាលព្រៃឈើត្រូវបានលោក គង់ ក្រឹង បែងចែកជាកញ្ចប់គ្រប់ៗគ្នាប្រចាំខែ។
ការដឹកជញ្ជូនឈើចូលទៅកាន់ទីនោះគឺមានសកម្មភាពទាំងយប់ ទាំងថ្ងៃ ជាក់ស្តែងនាវេលាយប់ម៉ោង៨និង៤០នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចក្រុមការងារស្រាវជ្រាវព័ត៍មាន និងបង្ក្រាបបទល្មើសព្រៃឈើរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចុះបង្ក្រាបរថយន្តដឹកឈើនិងឃាត់ខ្លួនមនុស្សម្នាក់កសាងសំណុំរឿងតាមនីតិវិធីប្រគល់អោយជំនាញរដ្ឋបាលព្រៃឈើដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត៕

image image image image image image

...

ដោយ៖សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print