ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមបុណ្យភ្ជុំបិណ្ឌ ដែលជាថ្ងៃភ្ជុំធំ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងFacebook Pgaeថា៖ ថ្ងៃនេះ១៤រោច ខែភទ្របទ ត្រូវនឹងបិណ្ឌ១៤។ នៅសល់តែ១ថ្ងៃទៀតនឹងដល់ថ្ងៃភ្ជុំបិណ្ឌធំដែលជាថ្ងៃជួបជុំពុទ្ធសាសនិកនៅតាមវត្តអារាមនានានៅទូទាំងប្រទេស។ សំរាប់ខ្ញុំបិណ្ឌឆ្នាំនេះបានតែមួយវត្តប៉ុណ្ណោះ ដោយសាររវល់ខ្លាំងពេក និងកំពុងត្រៀមទៅភ្ជុំធំនៅថ្ងៃសៅរ៍ស្អែកនេះ។

សម្តេចតេជោបន្តថា៖ សូមបងប្អូនធ្វើដំណើរគោរពច្បាប់ចរាចរណ៍ និងបើកបគោរពច្បាប់ យោគយល់និងអធ្យាស្រ័យអោយគ្នាទៅវិញទៅមក និងសូមមានសុខសុវត្ថិភាពគ្រប់ៗគ្នា។

សម្តេចតេជោបន្តទៀតថា៖ សូមកុសលផលបុណ្យទាំងអស់បានដល់បងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស រាប់ទាំងកងកម្លាំងកម្ពុជាដែលកំពុងឈរជើងនៅតាមព្រំដែន និងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅក្រៅប្រទេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិផងដែរ៕

...

image image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print