រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យស្ថានភាពជំនន់ស្ទឹងស្រែង នៅព្រំប្រទល់ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តសៀមរាប

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ រសៀលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៦ លោក គោ ស៊ុំសារឿត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពជំនន់ស្ទឹងស្រែង ដែលបានបណ្តាលឲ្យលិចស្រូវរបស់បងប្អូនប្រជាកសិករ ស្ថិតនៅព្រំប្រទល់ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តសៀមរាប ។

សូមរំលឹកជូនថា ជំនន់ស្ទឹងស្រែង បានធ្វើឲ្យលិចស្រូវបងប្អូនប្រជាកសិករប្រមាណ ៤.៥០០ ហិកតា នៅចំណុចព្រំប្រទល់នៃខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តសៀមរាប ។

ទន្ទឹមនឹងវិធានការបង្វែរទឹកជំនន់ទៅកាន់អាងត្រពាំងថ្ម បាន និងកំពុងបន្ត ទឹកស្ទឹងស្រែង ក៏បានស្រកចុះជាបន្តបន្ទាប់ ។ ការលិចនេះអាចមានរយៈពេល ២-៣ ថ្ងៃ ប៉ុណ្ណោះ ។ ដូចនេះ មិនបណ្តាលឲ្យមានការខូចខាតទេ ៕

...

image image image image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print