នគរបាលស្រុកមោងឫស្សី ឃាត់ខ្លួនបុរសម្នាក់រំលោភសេពសន្ថវៈកុមារីអាយុ០៦ឆ្នាំ និង០៩ឆ្នាំ អនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៥ ព្រឹក នៅក្រុមទី៨ ភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានទទួលបណ្តឹង មានករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ ទោសទាក់ទងទៅនឹងជនរងគ្រោះ ទៅលើកុមារី០២នាក់ ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ វ៉េត សាវ៉ុន ភេទប្រុស អាយុ២៤ឆ្នាំ (ត្រូវជាពូបង្កើត) រស់នៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានធ្វើ សកម្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះទី១ អាយុ ០៦ឆ្នាំ ចំនួន០១លើក នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ និងទៅលើជនរងគ្រោះទី២អាយុ០៩ឆ្នាំ ចំនួន០១ លើក ក្នុងអំឡុងឆ្នាំ២០២៤ នៅចំណុចកើតហេតុដដែល។

ក្រោយទទួលបានបណ្តឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ បានសហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ចុះស្រាវជ្រាវ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១១ និង០០នាទី បានឃាត់ខ្លួនជនសង្ស័យ វ៉េត សាវ៉ុន នាំ មកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីសាកសួរ។ ក្រោយពីបានសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះទាំង០២នាក់ ពិតប្រាកដមែន។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកមោងឫស្សី កំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print