មានករណីមនុស្សស្លាប់ដោយសារដឹកឈើតាមម៉ូតូដួលសង្កត់ហើយសមត្ថកិច្ចនៅច្រកភូមឡុំនៅតែបើកផ្លូវឱ្យសង្រុកដឹកចូលប្រទេសវៀតណាមដដែល

ចែករំលែក៖

ខេត្តរតនគិរី៖ អ្នកប្រកបរបរដឹកជញ្ជូនឈើតាមម៉ូតូដើម្បីបានកម្រៃចិញ្ចឹមជីវិតគ្រួសារដែលមានជីវភាពខ្វះខាតផងនោះពេលនេះស្រាប់តែជួបគ្រោះអកុសល្យក្នុងស្ថានភាពផ្លូវកោងហើយរអឹលក៏ដួលត្រូវឈើសង្កត់ពីលើបណ្តាលឱ្យស្លាប់ភ្លាមក្នុងមួយរំពេច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូកែច្នៃមួយគ្រឿងដឹកគុលឈើយ៉ាងធំហើយសង្កត់បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗនោះបានកើតឡើងនៅវេលាម៉ោង៩.១៥នាទី ព្រឹក
នៅថ្ងៃទី .១៤.ខែ កញ្ញា ឆ្នាំ ២០២៦ ត្រង់ចំណុចផ្លូវលំស្ថិតក្នុងភូមិ ឡុំ ឃុំ ប៉ក់ញ៉ែ ស្រុក អូរយ៉ាដាវ ខេត្ត រតនគិរី។

តាមប្រភពបានឱ្យដឹងថាជនរងស្លាប់ឈ្មោះគ្លានពោលភេទប្រុសអាយុ២៨ឆ្នាំជនជាតិ.ចារាយរស់នៅភូមិសោមត្រកឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវខេត្តរតនគិរី។

ហើយជនរងគ្រោះមានប្រពន្ធឈ្មោះ សេវ ផត អាយុ២៧ឆ្នាំ..ជនជាតិ.ចារាយ.មានកូនក្នុងបន្ទុកពីរនាក់ទាំងនៅក្នុងផ្ទៃម្នាក់ទៀតផងដែរ។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ដឹកគល់ឈើហើយដូលម៉ូតូស្លាប់មនុស្សម្នាក់នោះគឺចេញពីភូមិសោមត្រកឆ្ពោះទៅច្រករបៀងភូមិឡុំឃុំបកញ៉ៃស្រុកអូរយ៉ាដាវរតនគីរីចូលទៅប្រទេសវៀតណាម។

តែគ្រោះអកុសល្យក៏ជួបគ្រោះថ្នាក់តាមផ្លូវជិតដល់ច្រករបៀងនោះតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចនឹងលោកមេភូមបានចុះទៅសួរនាំអំពីហេតុការណ៍រួចក៏នាំយកម៉ូតូទៅរក្សារទុកនៅប៉ុស្ដិ៍រដ្ឋបាលរងចាំសំរួលដោះស្រាយតាមក្រោយ ចំណែកឯសាកសពត្រូវសាច់ញាត្តិ បងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច។

តាមប្រភពពីប្រជាពល់រដ្ឋរស់នៅក្នុងភូមិឡុំបានឱ្យដឹងថាទោះជាមានករណីដឹកឈើតាមម៉ូតូហើយដួលសង្កត់លើរហូតដល់ស្លាប់យ៉ាងណាក៏ដោយក៏សមត្ថកិច្ចនៅបើកផ្លូវឱ្យមានម៉ូតូជាច្រើនគ្រឿងសម្រុកដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងដ៍ដែលដោយពុំមានការបង្ក្រាបឬទប់ស្កាត់នោះទេពោលគឺសម្រុកដឹកលើលដើមទនងខ្លាចក្រោយលេចលឺមានគ្រោះថ្នាក់ម៉ូតូដឹកឈើដួលស្លាប់មនុស្សអាចនិងមានបទបញ្ជាថ្នាក់លើតឹងរឹងឈានដល់ទប់ស្កាតនិងការបង្ក្រាប់។

តែទោះជាយ៉ាងណាក៏មជ្ឈដ្ឋានជុំវិញក៏កំពុងរងចាំមើលទៅថ្ងៃបន្ទាប់ៗទៀតមានការទប់ស្កាតបង្ក្រាប់ដែរឬទេព្រោះរបរនោះក៏ជារបរចិញ្ចឹមឆ្នាំរបស់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ផងដែរប្រចាំការនៅក្នុងតំបន់នោះ៕

...

ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print