កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបចាប់រថយន្តឡិចសុីសបង្កប់ដឹកឈើប្រណិតធ្នង់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ក្រុមស្រាវជ្រាវព័ត៍មាន និងបង្រ្កាបបទល្មើសព្រៃឈើឈរជើងគោលដៅខេត្តមណ្ឌលគីរី
នៅវេលាមោ៉ង២២និង៤០នាទី ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៦ បានធ្វើការឃាត់រថយន្តម៉ាក Luxus 450 ចំនួន១គ្រឿងពណ៍ទឹកប្រាក់ គ្មានស្លាកលេខ ដែលផ្ទុកឈើប្រភេទប្រណិត (ធ្នង់) ១ឡានចំនួន១៩ដំុ (អ្នកបើកបររត់បាត់ )នៅចំណុចច្រកឡាប៉ាខេ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។

បច្ចុប្បន្នវត្ថុតាងកំពុងយកទៅរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកែវសីមាដើម្បីសហការជាមួយជំនាញរដ្ឋបាលព្រៃឈើធ្វើការវាស់វែងនិងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕

image image image image image

...

ដោយ៖សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print