ខេត្តតាកែវ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ស្អែកនេះ បារីអត់ច្បាប់ ក្លែងក្លាយ និងសម្ភារពាក់ព័ន្ធជាច្រើន នឹងត្រូវដុតកម្ទេចចោល បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញ បានបង្ក្រាបបានកាលពីជាង ១ខែមុន ក្នុងក្រុងដូនកែវ ខេត្តតាកែវ។
សូមជម្រាបថា ពិធីដុតកម្ទេចចោលនេះ ធ្វើឡើងក្រោមវត្តមានលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ហើយទីតាំងដុតចោលនៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយចប់កម្មវិធីកាកបាទក្រហម កម្ពុជា, លោក វ៉ី សំណាង អភិបាលខេត្ត បានចុះទៅពិនិត្យផ្ទាល់ និងរៀបចំពិធីដុតបារី ដើម្បីត្រៀមថ្ងៃស្អែក។
...
បារីបង្ក្រាបហើយ នៅឡើយតែឈ្មួញ ដែលលួចរកស៊ី និងផលិតបារីក្លែងក្លាយទាំងនេះ។ បារីម៉ាកអាមេរិកទៀត កុំសូវពេក៕ដោយ៖តារា










