ស្អែកនេះ​! ខេត្ត​តាកែវ​ ធ្វើការ​ដុតកម្ទេចចោលបារី ក្លែងក្លាយអត់ច្បាប់ និងសម្ភារពាក់ព័ន្ធជាច្រើន

ចែករំលែក៖

ខេត្តតាកែវ​៖​ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ស្អែកនេះ​ បារីអត់ច្បាប់ ក្លែងក្លាយ និងសម្ភារពាក់ព័ន្ធជាច្រើន នឹងត្រូវដុតកម្ទេចចោល​ បន្ទាប់ពី​កម្លាំងសមត្ថកិច្ចជំនាញ​ បានបង្ក្រាបបានកាលពីជាង ១ខែមុន ក្នុងក្រុងដូនកែវ ខេត្តតាកែវ។

សូមជម្រាបថា​ ពិធីដុតកម្ទេចចោលនេះ ធ្វើឡើងក្រោមវត្តមានលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ហើយទីតាំងដុតចោលនៅភូមិត្រពាំងជ្រៃ​ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។

នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយចប់កម្មវិធីកាកបាទក្រហម កម្ពុជា, លោក វ៉ី សំណាង អភិបាលខេត្ត បានចុះទៅពិនិត្យផ្ទាល់ និងរៀបចំពិធីដុតបារី ដើម្បីត្រៀមថ្ងៃស្អែក។

...

បារីបង្ក្រាបហើយ នៅឡើយតែឈ្មួញ ដែលលួចរកស៊ី និងផលិតបារីក្លែងក្លាយទាំងនេះ។ បារីម៉ាកអាមេរិកទៀត កុំសូវពេក៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print